២០០ ក្រុមហ៊ុនកំពុងវិនិយោគ​ ក្នុងតំបន់​អតី​ត​សមរភូមិរបស់កម្ពុជាពីអតី​ត​កាល

២០០ ក្រុមហ៊ុនកំពុងវិនិយោគក្នុងតំបន់អតីតសមរភូមិរបស់កម្ពុជាពីអតីតកាល នាពេលនេះហាក់មិនគួរឲ្យជឿសោះឡើយ។ មិនគួរឲ្យជឿត្រង់ថា តំបន់នេះជាកន្លែងឈរជើងប្រយុទ្ធគ្នាក្នុងសង្គ្រាម ប្រែក្លាយជាទីតាំងស្រូបទាញវិនិយោគមកពីគ្រប់ទិសទី ចិន អាមេរិក ជប៉ុន កូរ៉េជាដើម។

សមិទ្ធផលទាំងអស់នេះ មិនអាចប្រកែកបាន ហើយក៏មិនផាត់ចេញបានឡើយពីផ្លែផ្កានៃសុខសន្តិភាព។ សន្តិភាព ជាចំណុចដ៏ធំបំផុតដែលធ្វើឲ្យប្រជាជន និងវិនិយោគិន មានជំនឿជឿជាក់ ហើយសម្រេចចិត្តរកស៊ី ប្រសិនបើពេលនេះកម្ពុជាស្ថិតក្នុងភ្លើងសង្រ្គាម ម្លោះគ្មានឱកាសអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ទេដែរ។

សន្តិភាព ជារនាំងការពារអាយុជីវិតយើងទាំងអស់គ្នា មានសន្តិភាពមានការអភិវឌ្ឍន៍។ សន្តិភាពច្រើនឆ្នាំមកនេះ ក្រសោបចេញពីភ្លើងសង្គ្រាម ដោយផ្ទាល់ដៃ និងញើសឈាមស្រស់ បញ្ញាវៃឆ្លាតជាយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រួមជាមួយឥស្សរជនស្នេហាជាតិដទៃទៀត។ ២០០ក្រុមហ៊ុនដែលយើងកំពុងអបអរសាទរនេះគ្រាន់តែជាសមិទ្ធផលមួយផ្នែកក្នុងចំណោមសមិទ្ធផលជាច្រើន ដែលប្រមុខរាជរដ្ឋាភិបាលតាំងអាណត្តិសម្តេចតេជោ បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដើរផង ជិះឧទ្ធម្ភាចក្រផង សម្ពោធបើកឲ្យប្រើប្រាស់ស្ទើររាល់ខែ ដោយសប្តាហ៍ខ្លះស្ទើរពេញមួយសប្តាហ៍ផងក៏មាន។

កម្ពុជាថ្ងៃនេះតទៅមុខ នៅបន្តមានសន្តិភាព និងការអភិវឌ្ឍន៍ ដោយសារប្រជាជនចង់បានសុខសន្តិភាព ហើយជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយអ្នកបន្តវេនឈាមថ្មីពោរពេញដោយសមត្ថភាព និងថាមពល ក្រោមឆ័ត្ររបស់គណបក្សប្រជាជ​ន​កម្ពុជា។ CPP ជាបក្សកាន់អំណាចតែមួយគត់ដែលប្រជាជនលើសលប់ជឿជាក់ និងសហគមន៍អន្តរជាតិគាំទ្រ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបក្សមានបទពិសោធន៍ក្នុងការពន្លត់សង្គ្រាម កសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។