ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ ជំនួបនេះ គឺមានគោលបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការផលិតសម្រាប់វិស័យកសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធនឹងការជំរុញខ្សែច្រវាក់ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ។ ឯកឧត្ដម […]
Category: សង្គម
សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រស្ថាប័នរដ្ឋ
អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យចំនួនម្នាក់ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីនារសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ ខណៈជនសង្ស័យចំនួន២នាក់ទៀត បានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ ការឃាត់ខ្លួនជនសង្ស័យទាំង៣រូបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ […]
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាពង្រឹងសមត្ថភាពបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញឱ្យអគ្គលេខាធិការដ្ឋាន រដ្ឋសភាពង្រឹងសមត្ថភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលរដ្ឋសភាបាននិងកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័នដោយផ្តោតលើអភិបាលកិច្ចល្អ និងធ្វើទំនើបកម្មស្ថាប័នឈានទៅរករដ្ឋសភាឌីជីថល ពោលគឺមន្ត្រីរដ្ឋសភាត្រូវតែមានសមត្ថភាពក្នុងការបំពេញការងារ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នីតិកាលទី៧ រយៈពេល១ឆ្នាំ និងលើកទិសដៅការងារបន្ត ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤។ ជាមួយគ្នា សម្តេចរដ្ឋសភាធិបតី ក៏បានលើកទឹកចិត្ត គាំទ្រការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារបច្ចេកទេសលើការងាររដ្ឋបាល។ […]
រកឃើញចម្លាក់បដិមាទ្វារបាលធ្វើពីថ្មភក់ នៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី
ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា […]
សម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់ត្រលប់មកកម្ពុជាវិញ
សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់កាលពីពេលកន្លងទៅត្រលប់មកកម្ពុជាវិញ ពីព្រោះគា្មនវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូចតា និងអត្តសញ្ញាណជាតិខ្លួនឯងបាននោះឡើយ។ ការ ថ្លែងអះអាងបែបនេះ បានធ្វើឡើងនៅក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត ក្នុងការការពារទប់ស្កាត់អំពើចោរកម្ម ការចរាចរ ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ […]
ខួប១ឆ្នាំ! អតីតនាយករដ្ឋមន្ត្រី កត់សម្គាល់ថា រាជរដ្ឋាភិបាលជំនាន់ថ្មីមិនមែនជាស្រីកញ្ជើធ្លុះនោះឡើយ
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ជាខួបមួយឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា។ នាវាកម្ពុជា បានចេញដំណើរដោយភាពក្លៀវក្លា ជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព នោះគឺសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានកត់សម្គាល់ពីរបៀបដឹកនាំរបស់អ្នកជំនាន់ថ្មី និងបានលើកសរសើរថា ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ហើយរាជរដ្ឋាភិបាលជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន […]
សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលជំនាន់ថ្មីដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលអាណត្តិទី៧ ពោលគឺរាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃគម្រប់មួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ។ ឯទ្រឹស្តី […]
ឯកឧត្តម អ៊ាង សុផល្លែត ព្រមានដកមន្រ្តីអសកម្មចេញពីបញ្ជីក្របខ័ណ្ឌមន្ត្រីរាជការក្រសួងបរិស្ថាន
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមាននេះកាលពីរសៀលថ្ងៃពុធ ទី២១ ខែ សីហា ឆ្នាំ២០២៤ ក្នុងជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូម្បីគ្រួសារអាទិទេព ក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្នាឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កត្តាសន្ដិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបបរទេសស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរមកវិញ។ សន្ដិភាពមានសារសំខាន់បំផុត សូម្បីគ្រួសារអាទិទេពក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្រួសារឡើងវិញ ហើយដោយសារសន្ដិភាពខ្មែរអាចប្រមូលផ្ដុំនូវដួងប្រលឹងដូនតាមកមាតុប្រទេសវិញនាពេលនេះ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី“ទទួលវត្ថុបុរាណខ្មែរ ដែលបាន ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបាត់បងវត្ថុបុរាណនានា ក៏ព្រោះខ្មែរមានសង្គ្រាម […]
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃជំនួបនៅរសៀលថ្ងៃទី២១ ខែសីហានេះ លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th […]
