សមត្ថកិច្ចបើកការស្រាវជ្រាវបន្ទាន់ និងនាំខ្លួនភ្លាមៗ ករណីស្ដ្រីម្នាក់បាញ់កាំភ្លើងខ្លីបង្ហោះសារថា «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រកាសពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន […]

អ្នកនាំពាក្យ បដិសេធការផ្សព្វផ្សាយថា «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV»

អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ Samdech Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ) ដែលបានផ្សព្វផ្សាយថា “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV”! អ្នកនាំពាក្យ […]

«ខ្លាចគេដេញលែងឱ្យជ្រក» និង«ដើម្បីលុយ» ទើបអ្នករត់ចោលស្រុកមួយចំនួនខំប្រឹងវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា

អ្នកនយោបាយ អ្នកវិភាគ និងអ្នកអត្ថាធិប្បាយមួយចំនួនដែលកំពុងរស់នៅប្រទេសគេ បានធ្វើសកម្មភាពវាយប្រហារមកលើរាជរដ្ឋាភិបាលគ្រប់មធ្យោបាយទាំងអស់ ហើយថែមទាំងញុះញង់ឱ្យប្រជាពលរដ្ឋក្រោយឈរឡើងផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។ សំណួរសួរថា ហេតុអ្វីបានជាពួកគេខិតខំធ្វើបែបនេះ? មិនពិបាកឆ្លើយ និងមិនពិបាកយល់ទេ នោះ គឺព្រោះថា ដើម្បីផ្គាប់ចិត្តម្ចាស់ផ្ទះ ខ្លាចគេលែងឱ្យជ្រកផ្ទះគេតទៅទៀត ហើយម្យ៉ាងទៀត ក៏ដើម្បីទទួលកាដូជាលុយពីម្ចាស់ផ្ទះ និងពីពលរដ្ឋខ្មែរផ្សេងទៀតនៅខាងក្រៅប្រទេសផងដែរ។ ធម្មតាទេ អ្នករត់ចោលស្រុកទៅរស់នៅស្រុកគេ ដូចយ៉ាង លោក ឆាំ ឆានី លោក គឹម សុខ […]

អភិបាលខេត្តកំពត៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់វិស័យដីធ្លី និងពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ រហូតបន្តដល់សម្តេចធិបតី វិស័យដីធ្លីត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ និងត្រូវបានពន្លឿននីតិវិធីផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿន។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងទៀតថា អស់កាលជាច្រើនជំនាន់មកហើយ […]

ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប

(ភ្នំពេញ)៖ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។ អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុងបាននិយាយថា […]

ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះម្ចាស់គណនី Tik Tok ឈ្មោះ នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សឡើយ

ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈោ្មះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងព្រះបរមរាជវាំង ប្រកាសបុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ ដោយព្រះបរមរាជវាំងឡើយ […]

នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Develo pment សរសើរភាពរីកចម្រើននៅកម្ពុជា

លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ។ ការកោតសរសើរកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ លោកនាយកប្រតិបត្តិ […]

ឯកឧត្តម ស សុខា ជំរុញឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តអនុវត្តសកម្មភាពអប់រំកាយ វាចា ចិត្ត និងបញ្ញាស្មារតីតាមបែបសាសនា

ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រដើម្បីជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ស សុខា បានកត់សម្គាល់ថា ភាពសុខុដុមរមនានៃសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា […]

ស្ពានឆ្លងទន្លេបាសាក់ ពីចាក់អង្រែក្រោមទៅព្រែកប្រា សាងសង់សម្រេច​បាន​ជាង១០ភាគរយ​ហើយ

គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីតំបន់ចាក់អង្រែក្រោម ទៅព្រែកប្រា សាងសង់សម្រេចបានប្រមាណជាង១០ភាគរយហើយ បន្ទាប់ពី​បាន​បើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើម បានចាក់​បេ​តុង​​​រួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន […]

ក្រុមហ៊ុនវិនិយោគធំៗ​ចំនួ​ន១២របស់ចិន​ ជិះយន្តហោះមកស្វែងរកឳកាសវិនិ​យោ​គ​​នៅកម្ពុជា

ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគ បានបង្ហាញក្តីពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម […]

5
Promotion