ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង កោតសរសើរការរីកចម្រើនរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដម Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសា​ធា​រ​ណ​រដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Jang Yun Gon បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព […]

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៥ម៉ឺនកន្លែង ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៥៤ ៦៨៦កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។ ក្រសួងការងារបានបញ្ជាក់ថា វិស័យ​ឧស្សាហកម្ម មានតម្រូវការងារចំនួន ៤២ ០១៩កន្លែង វិស័យសេវាកម្មមានចំនួន ៥ ២៣៧កន្លែង និងវិស័យកសិកម្មចំនួន ៧ ៤៣០កន្លែង។ យោងតាមតារាងរបស់ក្រសួងការងារ តម្រូវការ​កម្លាំងពលកម្ម​ដែលមានច្រើនជាង​គេ​ គឺនៅខេត្តកំពង់ស្ពឺ […]

ក្រសួងព្រះបរមរាជវាំង ប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបង្ហោះលើបណ្តាញសង្គមធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង នៅយប់ថ្ងៃទី១៩ ខែសីហានេះ ចេញសេចក្តីថ្លែងការណ៍ ប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង ”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ […]

បុគ្គលិកផ្នែកគណនេយ្យរបស់សមាគមសម្ព័ន្ធនិស្សិត​បញ្ញាវ័ន្តខ្មែរ ចេញ​សារភាពកំហុស ក្រោយ​ចាញ់បោក​ក្រុមប្រឆាំង​​ក្រៅ​ប្រទេស

កញ្ញា ឡាច ធីណា ជាបុគ្គលិកផ្នែកគណនេយ្យនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលហៅកាត់ថា KCLA បានចេញមុខសារភាពកំហុស និងសូមការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមផែនការបង្កអសន្តិសុខសង្គម និងផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ តាមរយៈវីដេអូដែលសារភាពកំហុស និងសូមទោសដែលមានរយៈពេលជាង១នាទី កញ្ញា ឡាច ធីណែត រៀបរាប់ថា៖ «ខ្ញុំសូមធ្វើការសារភាពកំហុសខុសឆ្គង ដែលបានប្រព្រឹត្តនាពេលកន្លងមក […]

ឯកឧត្តម ហេង សួរ ស្នើឲ្យសិល្បករជួយផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តា​ល​​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគោលនយោបាយរបស់រាជ​រដ្ឋា​ភិបាល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង […]

រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ZO MOTORS បាន​បើកការដ្ឋានសាងសង់​នៅ​ខេត្តពោធិ៍សាត់

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ […]

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤១៧

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម បានផ្តល់អំណោយមួយចំនួនធំជូនដល់គ្រួសារទើបសម្រាលកូនភ្លោះ៣ ដែលជាគ្រួសារទី៤១៧។ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយនេះ ត្រូវបាន ឯកឧត្តម សេង ទៀង […]

សម្តេចធិបតី ហ៊ុន​ ម៉ាណែត អរគុណដល់កងកម្លាំងនិងអាជ្ញាធរទាំង​អស់ ដែលខិតខំរក្សាសន្តិសុខ និងស្ថិរភាពសង្គមជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ  និងស្ថិរភាពសង្គមជាតិកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន​ និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។ គួរបញ្ជាក់ថា […]

ថ្ងៃទី៨ មេសា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាថ្ងៃប្រារព្ធ​ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅកម្ពុជា

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា។ បើតាមអនុ​ក្រឹត្យចុះថ្ងៃ១៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅកម្ពុជា គឺក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយ បណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅក្នុង សង្គមជាតិនិងសាកលលោក។ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា […]

លោក ប៉ែន បូណា៖ មួយឆ្នាំពេញនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ

ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំរាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃចន្ទ ទី១៩ ខែសីហានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំពេញនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលិចធ្លោជាច្រើនទៀត ដូចជាការការពារនូវ អធិបតេយ្យភាព […]

5
Promotion