សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារ និងភ្ជាប់ជាមួយវីដេអូអំពាវនាវររបស់បុគ្គល ហៃ វណ្ណា តាមតេឡេក្រាមយ៉ាងថា៖ “ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច […]
Category: សង្គម
ឯកឧត្តម ស សុខា ប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា និងសារសំឡេងដែលយកទៅបម្លែងខុសពីការពិតថា ឯកឧត្តមជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់នេះ។ នារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងឯកឧត្តម ទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ឯកឧត្តម […]
សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ និងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើម និងការរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅទឹកដីអង្គរ ខេត្តសៀមរាប និងបានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្សារភ្ជាប់អំពីវប្បធម៌ សិល្បៈ ក៏ដូចជាការដាក់បង្ហាញពីម្ហូបអាហារខ្មែរ ដើម្បីចែករំលែកដល់អ្នកទេសចរបានយល់ បានភ្លក់ និងកម្សាន្តសប្បាយ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា៖ “សូមកោតសរសើរ […]
សហភាពប្រៃសណីយ៍សកល នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ […]
គ.ជ.ប រៀបចំការបោះឆ្នោតជាប្រក្រតី នៅទូទាំង ២៥ រាជធានី ខេត្ត រួមទាំងខេត្ត៤ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីដំណើរការរៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។ សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី […]
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីក្លាយទៅជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានអនុវត្តច្បាប់ចំពោះអ្នកញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានអនុវត្តច្បាប់ចំពោះអ្នកបង្កើតចលនាខុសច្បាប់បង្កឱ្យមានភាពវឹកវរដល់សង្គម តាមរយៈសកម្មភាពបំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឲ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ។ ការព្រមានរបស់សម្តេចធិបតី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់ប្រជាពលរដ្ឋ […]
ឯកឧត្តម វង្ស ពិសេន អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កុំចាញ់បោកតាមការឃោសនា ញុះញង់របស់ក្រុមជ្រុលនិយម
ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតឲ្យធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗដល់ក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅស្រុកពារាំង។ ឯកឧត្តម បានបញ្ជាក់ជូនពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ […]
ទំនប់អាងទឹកសួង៧៨ អាចស្តុកទឹកបានប្រមាណ ៣លានម៉ែត្រគូប
ទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទំនប់នេះបានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ១០០០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កន្លងមក ទំនប់អាងទឹកសួង៧៨ បានជួបនូវស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង ខណៈសំណង់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។ នៅក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់កាណូត២ គ្រឿងបន្ថែម ជូនប្រជាជននៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្ដាន់
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក […]
