បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ អាចប្តូរ frame photo បាននៅទីនេះ៖ https://twb.nz/supportclv-dta-cambodia។ បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម បានបង្កើតគ្រុបជជែកគ្នា ដើម្បីបញ្ចេញមតិគាំទ្រគម្រោង CLV។ គ្រុបតេឡេក្រាមនេះ […]
Category: សង្គម
រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តក្រចេះបានបោះបង្គោលព្រំដែនយ៉ាងរឹងមាំ ហើយផលិតផលរ៉ែ កសិកម្ម និងឧស្សាហកម្ម កំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោក កាត់ប្រទេសវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ
(ក្រចេះ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នោខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការវិវត្ដវិស័យអគ្គិសនី នៅខេត្ដក្រចេះ និងការរីកចម្រើន នៃការធ្វើកសិឧស្សាហកម្ម និងឧស្សាហកម្មធនធានរ៉ែ។ តាមរយៈវីដេអូខ្លី របស់រដ្ឋមន្ដ្រី កែវ រតនៈ ដែលឯកឧត្តមកំពុងតែឈរនៅនឹងមុខទន្លេ នៃខេត្ដក្រចេះ ឯកឧត្តមបានរៀបរាប់ថា «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្នាំ២០២៣ […]
ស.ស.យ.ក. ត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវនៃការសម្រេចចិត្តដើម្បីបុព្វហេតុជាតិ និងមាតុភូមិ
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ប្រចាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋ និងឯកជនចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់នូវវឌ្ឍនភាពការងារ ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់កណ្តាល និងក្រុមការងារនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តប្រចាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង សួរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈធិបតី និងអ្នកចូលរួមទាំងបាននាឱកាសនោះ។ ជាមួយគ្នានោះ លោកក៏បានធ្វើរបាយការណ៍ អំពីសកម្មភាព […]
ប្រធានសមាគមអ្នកច្បាប់ អះអាងថា ពុំអាចទៅរួចទេដែលថា គម្រោងអភិវឌ្ឍន៍ CLV ធ្វើឱ្យបាត់បង់ទឹកដី
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចក្នុងព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ គម្រោងអភិវឌ្ឍន៍ CLV គឺជាចំណែកមួយជំរុញអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។ លោកបានបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ […]
ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចតាមមធ្យោបាយក្រៅពីការបោះឆ្នោតជា «បទល្មើសឧបឃាត» ហើយអ្នកចូលរួមជាប់ «បទល្មើសរួមគំនិតក្បត់»
ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោតជា «បទល្មើសឧបឃាត» ហើយចំពោះបុគ្គលដែលចូលរួមក្នុងគម្រោងនេះត្រូវប្រឈមនឹង «បទល្មើសរួមគំនិតក្បត់»។ ក្នុងសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ […]
ព្រះមហាក្សត្រ ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ក្នុងពេលព្រះអង្គអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៤សីហានេះតទៅ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកនេះ មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់វិនិយោគិនមកពីទីក្រុងសានថូវ ពង្រីកការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ជួបជាមួយ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូក្រុមហ៊ុនចំនួន០៩ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប […]
ឯកអគ្គរដ្ឋទូតកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៣ សីហា ២០២៤។ ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ។ ឯកឧត្តម ផាក […]
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិន បន្តការវិនិយោគនៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិនសូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មប្រមាណ ៧០ភាគរយ ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។ ការអំពាវនាវនេះធ្វើឡើងក្នងឱកាសឯកឧត្តម នេត្រ ភក្ត្រា ចូលរួមក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន (សាន់ស៊ី) ក្រោមប្រធានបទ «កាលានុវត្តភាពថ្មី អនុភាពថ្មី កិច្ចសហប្រតិបត្តិការថ្មី និងការអភិវឌ្ឍថ្មី» នារសៀលថ្ងៃទី១២ ខែសីហា […]
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិយកទីលានប្រជាធិបតេយ្យធ្វើសមាជបក្សនោះទេ
រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ទៅគណបក្សកម្លាំងជាតិថា ទីលានប្រជាធិបតេយ្យគឺជាទីកន្លែងសម្រាប់បញ្ចេញមតិ ជាសាធារណៈតែប៉ុណ្ណោះ ពុំមែនជាទីកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជនោះទេ។ ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ជា មុនី ប្រធានស្តីទីគណបក្សកម្លាំងជាតិ បានស្នើសុំទីតាំងទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៦:៣០នាទី ដល់វេលាម៉ោង ១៥:០០នាទី ដោយមានអ្នកចូលរួមប្រមាណជា ១,៥០០នាក់។ សំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនទេ […]
