ក្រុមហ៊ុនយក្សផលិតរថយន្តរបស់ចិន សម្លឹងឃើញឳកាសវិនិយោគនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅក្រុមហ៊ុន Chery Holding Group Co., Ltd. នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui បានបញ្ជាក់ថា […]

ស្ថាបនិក Gumball 3000 រំពឹងថា ព្រឹត្តិការណ៍​ជួបជុំក្បួនរ​ថយន្តអន្តរជាតិនៅ​ខេត្តសៀមរាប នឹងជួយវិស័យទេសច​រណ៍របស់កម្ពុជា

លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានរំពឹងថាចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia”  នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេស​ចរណ៍​​របស់​កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។ ការបង្ហាញក្តីរំពឹងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ […]

សម្តេចធិបតី អរគុណក្រសួងការងារដែលចរចារជាមួយធនាគារទាំង ៨ ផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម

នៅព្រឹកថ្ងៃទី៩ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារចំនួន ៨ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយោធាឲ្យកាន់តែរឹងមាំ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ […]

អាជ្ញាធរដាក់ឱសានុវាទមុនថ្ងៃទី៣០សីហានេះ ដល់អ្នកសង់ផ្ទះ ខ្ទម រោងខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និង «អន្លង់ជ្រៃ»

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អាជ្ញាធរដាក់ឱសានុវាទឲ្យអ្នកសង់ផ្ទះ ខ្ទម រោងខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និង«អន្លង់ជ្រៃ» ត្រូវរុះរើចេញមុនថ្ងៃទី៣០សីហានេះ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង […]

រញ្ជួយដីនៅជប៉ុន! ឯកឧត្តម ហេង សួរ ណែនាំឱ្យពលរដ្ឋខ្មែរប្រយ័ត្ន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។  ឯកឧត្តម ហេង សួរ បានឲ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត 6 នៅខេត្ត Miyazaki ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, […]

អតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៦៧នាក់ បានបើកប្រាក់ឧបត្ថម្ភគោលនយោបាយ១លើក ក្រោយ​ពេល​ដាក់ឲ្យ​សោធននិវត្តន៍

សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន​ សំអន​ និងជាប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​​ បានពាំនាំ នូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់​​​ សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ដោយសេចក្តីនឹករលឹក និងបានផ្តាំផ្ញើរឲ្យនិវត្តជនទាំង […]

រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោត​ការយកចិត្តទុកដាក់ខ្ពស់លើការអភិ​វឌ្ឍ​ធន​ធានមនុស្ស ដើម្បី​ឆ្ពោះ​ទៅកាន់​ប្រទេស​ចំណូល​ខ្ពស់

រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រ​ទេ​ស​ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងមិនអាចសម្រេចគោលដៅ ក្លាយជាប្រទេសចំណូលខ្ពស់បាននោះទេ ប្រ​សិ​ន​បើធន​ធា​នមនុស្ស មិនមានចំណេះដឹងសមត្ថភាពជំនាញ […]

សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យ​ពលរដ្ឋ​ចូល​រួមព្រឹត្តិការណ៍​«ស្នាមញញឹមនៃ​កម្ពុជា» នៅ​ខេត្តសៀមរាប ឲ្យ​បាន​ច្រើន​កុះករ

សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វ​ផ្សា​យ​​វប្បធម៌ ​និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦​ ខែសីហា​ ឆ្នាំ២០២៤​ ខាងមុខនេះ​ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរម​ណីយ​​ដ្ឋានអង្គរ។ ជាមួយនឹងការរៀបចំកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអំពាវនាវឲ្យពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»នេះ ឲ្យបានច្រើនកុះករ ខណៈកម្មវិធីនេះ​ នឹងមាន កម្មវិធីកម្សាន្ត​ ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ […]

កូនត្នោត ១ម៉ឺនដើម ត្រូវបានដាំជាបន្តបន្ទាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម

អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ […]

5
Promotion