ឯកឧត្តម ស សុខា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ ឯកឧត្តម ស សុខា បានលើកឡើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា […]
Category: សង្គម
រដ្ឋសភា គាំទ្ររាល់វិធានការណ៍របស់រាជរដ្ឋាភិបាល ចំពោះក្រុមកឧទ្ទាមក្រៅច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ និងប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋ។ ញត្តិរបស់រដ្ឋសភា បានលើកឡើងថាថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ខ្ជាប់ នូវការការពារសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញក្នុងជំពូក ៣ ដោយ ប្រជាពលរដ្ឋទាំងពីរ ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច […]
សម្តេចតេជោ ហ៊ុន សែន បានស្គាល់អត្តសញ្ញាណ និងព្រមានក្រុមប្រឆាំងនៅក្នុងប្រទេស កុំឆ្លងផុតបន្ទាត់ក្រហម
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានអះអាងថា ការបញ្ចេញសារសំឡេងរបស់សម្តេចឱ្យបងប្អូននៅក្នុងគ្រុប «រួបរួមដើម្បីជាតិ» ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដឹង គឺមិនមែនជាការគំរាមកំហែងនោះទេ ក៏ប៉ុន្តែ គឺជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជន។ តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី១២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាជ្ញាធរ បានស្គាល់អត្តសញ្ញាណនៃសមាជិកនៅក្នុងគ្រុប «រួបរួមដើម្បីជាតិ»អស់ហើយ ដូច្នេះ សម្តេចបានស្នើកុំភ័ន្តច្រឡំថា រាជរដ្ឋាភិបាលមិនដឹងសកម្មភាពអ្វីឱ្យសោះ។ […]
រដ្ឋមន្ត្រីក្រសួងការងារ បន្តចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់កម្មករនិយោជិត
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃអគណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មកររោងចក្រប្រមាណជាង២៤០០នាក់ នៅរោងចក្រអ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន EALYTEX (CAMBODIA) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។ ក្នុងពេលចុះពិនិត្យនេះដែរ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រទេសបារាំង ដែលជោគជ័យលើការរៀបចំកីឡាអូឡាំពិក
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បារាំងក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាបានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ហើយអ្វីដែលពិសេស ការផ្តល់កិត្តិយសសម្រាប់សិល្បករកម្ពុជា […]
សមាគមអ្នកនិពន្ធខ្មែរ គ្រោងដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅខេត្តទាំង៤នៃភូមិភាគឦសាន្ត
តាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃសមគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សមាគមអ្នកនិពន្ធ កំពុងរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីមួយទៅកាន់ខេត្តចំនួន៤ នៅភូមិភាគឦសាន្តប្រទេស គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌល ដើម្បីឱ្យសិក្ខាកាមបានស្វែងយល់អំពីប្រពៃណី វប្បធម៌ និងសក្តានុពលនៃខេត្តទាំងនេះ។ តាមការគ្រោងទុក ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ២យប់ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមានរថយន្តក្រុងចំនួន២ ឬបីគ្រឿងសម្រាប់សិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរដែលបានចូលរួម ឬប្រហែលជាអាចអនុញ្ញាតឱ្យមហាជនចូលរួមដំណើរផងដែរប្រសិនបើពួកគេស្ម័គ្រចិត្ត។ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល […]
នាយករដ្ឋមន្ត្រី ផ្តល់គោលការណ៍ឲ្យជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ធ្វើការជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ។ […]
មាំមួន ក្លាំងក្លា! សម្តេចតេជោ ហ៊ុន សែន ជះរាងសង្ហាលើទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីអាក់ខានច្រើនខែ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ។ សម្តេចតេជោ បានបង្ហោះសំណេរអមដោយរូបភាពជាច្រើនសន្លឹកយ៉ាងដូច្នេះថា៖ “ខានវាយកូនគោលតាំងពីថ្ងៃ៣០ ធ្នូ២០២៣ រហូតមកដល់ពេលនេះ ច្រើនថ្ងៃខែមកហើយ។ ថ្ងៃនេះមកវាយតារាងខ្លីៗ ជាការហាត់ប្រាណពេលព្រឹកនៅ City Golf”។ សម្តេចតេជោ ហ៊ុន សែន ទើបតែខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល […]
សម្តីម្ចាស់ស្រុក៖ “ខ្ញុំក៏ដូចជាប្រជាពលរដ្ឋជាអ្នករតនគិរីច្រេីននាក់ទៀត បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោលពី CLV”
ខ្ញុំជាអ្នករតនគិរី ខ្ញុំបានដឹងបានស្គាល់ #CLV កាលពីកូនខ្ញុំអាយុប្រហែល ៦ខែ ដែលពេលនោះ ខេត្តរតនគិរី ជាម្ចាស់ផ្ទះរៀបចំសន្និបាតនិងតាំងពិព័រណ៍ប្រចាំតំបន់ ហេីយខ្ញុំថតរូបនេះពេលចេញទៅមេីលពិធីតាំងពិព័រណ៍នោះ។ ឥឡូវកូនខ្ញុំធំប្រឡងឌីប្លូមចប់ហេីយ។ -តើបងប្អូនប៉ុន្មាននាក់ ធ្លាប់ច្រឡំថាខ្ញុំជាអ្នកភ្នំពេញ?-តើបងប្អូនប៉ុន្មាននាក់ ឆ្ងល់ថា អ្នករតនគិរីម៉េចមិនស្លៀកប៉ឹង? ម៉េចចេះអង់គ្លេស? ម៉េចអាចចេះបច្ចេកវិទ្យា? ម៉េចក៏ lifestyle ទាន់សម័យ? ម៉េចក៏កូនៗរៀនបានច្រើន? ។ល។****ទាំងនេះពុំទាន់គ្រប់គ្រាន់ទេ ព្រោះខ្ញុំចង់ឃេីញគ្រប់ទីកន្លែង ជាពិសេសតំបន់ដាច់ស្រយាល ក៏អាចទាន់សម័យ និងជឿនលឿនដូចតំបន់ទីប្រជុំជនដែរ។ […]
គ្មានការចាប់ខ្លួនអ្នកមិនគាំទ្រព្រែកជីក ដូចវិទ្យុអាស៊ីសេរី បំភ្លៃនោះទេ
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី (RFA) ដែលផ្សាយករណីចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្ដាញសង្គមនានា ចំពោះរឿងនេះដែរ។ ក្នុងសេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក […]
