យោងតាមក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សានឹងចាប់ផ្តើមអស់ឥទ្ធិពលនៅដើមខែវិច្ឆិកា ខាងមុខនេះ គឺមានន័យថា ភ្លៀងក៏នឹងលែងមានបន្តទៀត ហើយរដូវរំហើយក៏នឹងចូលមកដល់។ អាជ្ញាធរជាតិអប្សរា បានប្រមូលទឹកស្ដុកពេញអាង ឬបារាយណ៍សំខាន់នានា ស្ទើរតែ១០០ភាគរយហើយ សម្រាប់ត្រៀមប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ មានសភាពធូរស្រាលខ្លាំងហើយ បន្ទាប់ពីរាំងភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាមួយគ្នានោះ ក្រុមការងារគ្រប់គ្រងទឹក បាននិងកំពុងបញ្ចូលតាមអាងស្ដុកទឹកធំៗ […]
Category: សង្គម
នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំឱ្យមានសន្តិភាព និងមានភាពរីកចម្រើន និងជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ នៅវិមានព្រឹទ្ធសភា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ […]
មកតាមការអញ្ជើញ! ភាគីកងទ័ពភូមិភាគទី២ថៃ ជួបយោធភូមិភាគទី៤កម្ពុជា ផ្តោតសំខាន់លើការកាត់បន្ថយភាពតានតឹង និងត្រៀមប្រជុំ RBC នៅសប្តាហ៍ក្រោយ
តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត […]
វិស័យអាកាសចរណ៍ស៊ីវិល ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា
នៅក្នុងសារាចរ ស្តីពី ការរៀបចំប្រារព្ធទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅកម្ពុជា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថាជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]
កងពលតូចថ្មើរជើងលេខ៥១ ស្នើឱ្យកងកម្លាំងបូព៌ាថៃផ្អាកសកម្មភាព និងរងចាំការសម្រេចពីថ្នាក់លើ រឿងដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់កម្ពុជា ទល់មុខនឹងតំបន់ភូមិថៃ
កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ)។ នៅក្នុងលិខិតរបស់កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានបញ្ជាក់ថា បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សូមធ្វើការឆ្លើយតបទៅនឹងលិខិតដូចដែលមាននៅក្នុងយោងខាងលើរបស់ទីបញ្ជាការកងកម្លាំងបូព៌ាថា៖ យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ […]
ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅចំនួន ២,៦៥៧គ្រួសារ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២ពេល គឺមាន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបចំនួន ២,៦៥៧គ្រួសារ បន្តមកទទួលម្ហូបអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺគោលដៅទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨១គ្រួសារ ស្មើ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ តុលា ខាងមុខ
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ។ ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការឲ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ស្នើសុំក្តីយោគយល់ ពីប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ […]
កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង […]
កម្ពុជា អំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា ។ ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ […]
ជនភៀសសឹកខេត្តព្រះវិហារចំនួន ២,៦៦០គ្រួសារបន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌
នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបជនភៀសសឹកចំនួន ២ពេល ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា មានជនភៀសសឹកសរុបចំនួន ២,៦៦០គ្រួសារ បន្តមកទទួលម្ហូមអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន […]
