ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន […]
Category: សង្គម
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា។ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអងថា ពាក់ព័ន្ធកម្មវិធីគោលនយោបាយអាទិភាព៦ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចម៉ែបានចូលរួមចំណែកយ៉ាងថ្លៃថ្លាបំផុត ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ និងលើកតម្កើងតួនាទីស្តី្រក្នុងសង្គមកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតីហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។ ក្នុងសារលិខិតថ្វាយព្រះពរ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សម្តេចបវរធិបតីហ៊ុន ម៉ាណែត និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែង […]
ដូចការសន្យា! ផ្លូវល្បាយគ្រួសប្រវែង៧គីឡូម៉ែត្រក្នុងឃុំឈូក ខេត្តកំពង់ធំ សម្តេចនាយករដ្ឋមន្ត្រី បានស្ថាបនាជូនរួចរាល់ហើយ
ផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានស្ថាបនារួចរាល់ហើយ ដូចអ្វីដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសន្យានៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាសហគមន៍ កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី៧ […]
សម្តេច ឃួន សុដារី ៖ សិទ្ធិស្រ្តីនៅកម្ពុជាបានលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន និងបន្តការពារលើកតម្កើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។ សម្តេចប្រធានរដ្ឋសភា […]
សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី និងផ្តល់ឱកាសជាច្រើនក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ […]
កម្ពុជាត្រៀមសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែងទៀត ក្នុងខេត្តចំនួន៤
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងអគ្គនាយដ្ឋានពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំង៤ (ខេត្តក្រចេះ […]
កម្ពុជា ត្រៀមទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗចំនួន២ ក្នុងឆ្នាំនេះ
ជាដំណឹងដ៏រីករាយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ ចំនួន២ នឹងបើកហោះហេីរត្រង់ និងបន្ថែមគោលដៅមកកាន់កម្ពុជា ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ តួកីអ៊ែរឡាញ នឹងបេីកការហោះហេីរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ ខណៈ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏ពង្រីកការហោះហេីរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំនេះផងដែរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]
ការពិត៖ រដ្ឋមន្ត្រីធនធានទឹក អំពាវនាវដើម្បីជួយដល់ប្រជាកសិករ បែរជាត្រូវវិទ្យុបរទេសមួយយកទៅបំភាន់មតិសាធារណៈ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងសារអំពាវនាវឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ គឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លឺក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ។ ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៤ ខែមីនានេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែមីនា […]
សម្តេចបវរធិបតី ហ៊ុន ណែត ថាការរៀបចំគោលនយោបាយ ត្រូវផ្អែកលើការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ មិនមែនផ្អែកលើអារម្មណ៍នោះទេ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥។ ថ្លែងក្នុងពិធីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការរៀបចំគោលនយោបាយ ត្រូវផ្អែកទៅលើសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រមូលនិងវិភាគទិន្នន័យច្បាស់លាស់ និងស្របទៅតាមស្ថានភាពភូមិសាស្ត្រ […]