សមាជិកក្រុមប្រឹក្សាភិបាលបក្សAFD របស់អាល្លឺម៉ង់ ស្ញប់​ស្ញែង​ ចំពោះបទពិសោធសម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសមនៅវិមាន​សាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា […]

ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជិត ១០០ករណី ទូទាំងប្រទេស!

ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង […]

វិធានការបន្ទាន់ ៤ចំណុច ដែលតម្រូវឱ្យរោងចក្រអនុវត្ត ក្រោយមានករណីដួលសន្លប់កម្មករជាង ១០នាក់ 

មន្រ្តីជំនាញបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅខេត្តកណ្តាលពង្រឹងបទដ្ឋានបច្ចេកទេសបរិស្ថានមួយចំនួនបន្ទាប់ពីកម្មករជាង១០នាក់មានការដួលសន្លប់។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបច្ចេកទេសដល់ក្រុមហ៊ុនអនុវត្តរួមមាន៖ ១-ក្រុមហ៊ុនត្រូវកែសម្រួលសីតុណ្ហភាពក្នុងអគារផលិតកម្មឱ្យស្ថិតនៅក្រោម កម្រិតស្តង់ដារកំណត់ (ស្តង់ដារ៣០0C) ២-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ឋត្រជាក់(Cooling System)  ៣-ក្រុមហ៊ុនត្រូវរៀបចំលំហូរខ្យល់ក្នុងអគារផលិតកម្មចេញចូលឱ្យបានគ្រប់គ្រាន់ ៤-ក្រុមហ៊ុនត្រូវរៀបចំទីតាំងបិតកាវលើស្បែកកាបូប និងការប្រើប្រាស់សាំងក្រអូបសម្រាប់ជូតសម្អាត ឱ្យដាច់ដោយឡែកពីផ្នែកដេរ និង៥-ក្រុមហ៊ុនត្រូវទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច […]

ក្រសួងការងារ ជំរុញឱ្យរោងចក្រ សហគ្រាស គិតគូរពីប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់តាមអគារធ្វើការ ដើម្បីបង្ការកម្មករដួល​សន្លប់​ក្នុងរដូវក្តៅ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានជំរុញដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដើម្បីការពារកុំឱ្យមានការដួលសន្លប់ក្នុងអំឡុងពេលបំពេញការងារក្នុងរដូវក្តៅ។ លោក ស៊ុន មេសា ៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ […]

អនុព័ន្ធយោធាបរទេសសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះ

កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំចំនួន ១២ប្រទេស បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់មក គណៈប្រតិភូអនុព័ន្ធយោធាបរទេស បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ […]

អនុព័ន្ធយោធា ១២ប្រទេស ចុះសួរសុខទុក្ខជនភៀសសឹក ប្រមាណជាង ១៦០០គ្រួសារ នៅជំរំក្នុងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ

បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅវេលាម៉ោង២និង៤១នាទីរសៀល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនភៀសសឹកកម្ពុជា […]

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»

«នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ […]

ផ្អាកការងារនាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំអណ្តូងស្នាយ ខេត្តកំពង់​ឆ្នាំង បណ្តោះ​អាសន្ត ដើម្បីស៊ើបអង្កេតលើករណីប្រើអំពើហិង្សា

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានគណនីហ្វេបុក Facebook ឈ្មោះ ” ពត៌មានពីប្រជាជន News from […]

អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ និងបំបួសដើមឈើនៅព្រៃព្រះរការ ខេត្តព្រះវិហារ

ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីរាជការ, មន្ត្រីឧទ្យានុរក្ស ចូលរួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា ផ្តួចផ្តើមរៀបចំពិធីរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេ និងកូន)ចំនួន ២ក្បាល ដែលបានស្លាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ ដោយមាននិមន្តព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការ សង្គមស៊ីវិលសរុបប្រមាណ២០០អង្គ/នាក់។ ពិធីបុណ្យរំលឹកនិងបុណ្យបំបួសដើមឈើជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច […]

កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងកាន់តែល្អប្រសើរទាំងពាណិជ្ជកម្ម និងនយោបាយ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន […]

5
Promotion