ប្រទេសបារាំង បានផ្តល់សិទ្ធិឱ្យកម្ពុជា ចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។ ក្នុងជំនួបជាមួយឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស […]
Category: សង្គម
សមាជិកក្រុមប្រឹក្សាភិបាលបក្សAFD របស់អាល្លឺម៉ង់ ស្ញប់ស្ញែង ចំពោះបទពិសោធសម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសមនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា […]
ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជិត ១០០ករណី ទូទាំងប្រទេស!
ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង […]
វិធានការបន្ទាន់ ៤ចំណុច ដែលតម្រូវឱ្យរោងចក្រអនុវត្ត ក្រោយមានករណីដួលសន្លប់កម្មករជាង ១០នាក់
មន្រ្តីជំនាញបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅខេត្តកណ្តាលពង្រឹងបទដ្ឋានបច្ចេកទេសបរិស្ថានមួយចំនួនបន្ទាប់ពីកម្មករជាង១០នាក់មានការដួលសន្លប់។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបច្ចេកទេសដល់ក្រុមហ៊ុនអនុវត្តរួមមាន៖ ១-ក្រុមហ៊ុនត្រូវកែសម្រួលសីតុណ្ហភាពក្នុងអគារផលិតកម្មឱ្យស្ថិតនៅក្រោម កម្រិតស្តង់ដារកំណត់ (ស្តង់ដារ៣០0C) ២-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ឋត្រជាក់(Cooling System) ៣-ក្រុមហ៊ុនត្រូវរៀបចំលំហូរខ្យល់ក្នុងអគារផលិតកម្មចេញចូលឱ្យបានគ្រប់គ្រាន់ ៤-ក្រុមហ៊ុនត្រូវរៀបចំទីតាំងបិតកាវលើស្បែកកាបូប និងការប្រើប្រាស់សាំងក្រអូបសម្រាប់ជូតសម្អាត ឱ្យដាច់ដោយឡែកពីផ្នែកដេរ និង៥-ក្រុមហ៊ុនត្រូវទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច […]
ក្រសួងការងារ ជំរុញឱ្យរោងចក្រ សហគ្រាស គិតគូរពីប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់តាមអគារធ្វើការ ដើម្បីបង្ការកម្មករដួលសន្លប់ក្នុងរដូវក្តៅ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានជំរុញដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដើម្បីការពារកុំឱ្យមានការដួលសន្លប់ក្នុងអំឡុងពេលបំពេញការងារក្នុងរដូវក្តៅ។ លោក ស៊ុន មេសា ៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ […]
អនុព័ន្ធយោធាបរទេសសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះ
កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំចំនួន ១២ប្រទេស បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់មក គណៈប្រតិភូអនុព័ន្ធយោធាបរទេស បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ […]
អនុព័ន្ធយោធា ១២ប្រទេស ចុះសួរសុខទុក្ខជនភៀសសឹក ប្រមាណជាង ១៦០០គ្រួសារ នៅជំរំក្នុងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅវេលាម៉ោង២និង៤១នាទីរសៀល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនភៀសសឹកកម្ពុជា […]
ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»
«នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ […]
ផ្អាកការងារនាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំអណ្តូងស្នាយ ខេត្តកំពង់ឆ្នាំង បណ្តោះអាសន្ត ដើម្បីស៊ើបអង្កេតលើករណីប្រើអំពើហិង្សា
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានគណនីហ្វេបុក Facebook ឈ្មោះ ” ពត៌មានពីប្រជាជន News from […]
អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ និងបំបួសដើមឈើនៅព្រៃព្រះរការ ខេត្តព្រះវិហារ
ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីរាជការ, មន្ត្រីឧទ្យានុរក្ស ចូលរួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា ផ្តួចផ្តើមរៀបចំពិធីរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេ និងកូន)ចំនួន ២ក្បាល ដែលបានស្លាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ ដោយមាននិមន្តព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការ សង្គមស៊ីវិលសរុបប្រមាណ២០០អង្គ/នាក់។ ពិធីបុណ្យរំលឹកនិងបុណ្យបំបួសដើមឈើជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច […]
