អនុព័ន្ធយោធាចំនួន ១២ប្រទេស ទៅពិនិត្យជាក់ស្តែងកន្លែងយោធាថៃវាយប្រហារឈ្លានពាន ,រាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិព្រៃចាន់

ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ដំណើរចុះពិនិត្យទីតាំងជាក់ស្តែងរបស់ប្រតិភូអនុព័ន្ធយោធាបរទេស បានធ្វើឡើងក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ កម្ពុជា ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា […]

ការសន្និដា្ឋនបឋម៖ ការដួលសន្លប់រប​ស់​កម្មកររោងចក្រស៊ីហាវ អាច​មកពីការកើនកំដៅ ក្នុងអគារផលិតកម្ម

កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ១៩នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ខណៈកម្មករ ១២នាក់ផ្សេងទៀតកំពុងសម្រាកបន្តនៅមណ្ឌលសុខភាពព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា ថ្លែងថា៖ […]

ធុរជនអូទ្រីសប្រមាណ១០ក្រុម​ហ៊ុន គ្រោងនឹងមកស្វែងរកឱកាសវិនិយោគ​នៅកម្ពុជានាពេលខាងមុខ

លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបឱ្យដឹងថា នៅពេលខាងមុខ នឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់​ប្រទេសកម្ពុជា​ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ខណៈដែលខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស បានធ្វើឡើងជាបន្តបន្ទាប់។ ការបង្ហើបរបស់លោកជំទាវឯកអគ្គរដ្ឋទូតបែបនេះ បានធ្វើឡើងនៅក្នុងជំនួប​និងប្រគល់សារតាំង ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ។ […]

កម្ពុជា-អាម៉េរិក វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ Bridgette Walker បានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃជំនួបពិភាក្សាការងារ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី […]

រាជរដ្ឋាភិបាល បន្តក្រើនរំលឹកឱ្យពលរដ្ឋកម្ពុជា ក្នុងតំបន់សង្រ្គាមនៅមជ្ឈិមបូព៌ា បន្តប្រុងប្រយ័ត្ន

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា ​​បានទទួលការណែនាំ​ឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា​ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។ ជាក់ស្តែង បើតាមឯកឧត្តម​ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៤ មីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែល បានដឹង​អំពីភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ […]

គម្រោងយុទ្ធសាស្រ្ត! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងបើកឱ្យឆ្លងកាត់ចាប់ពីថ្ងៃទី១មេសាតទៅ

ស្ពានមិត្តភាពកម្ពុជា- ចិនមេគង្គក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ គឺបើកជាអចិន្ត្រៃយ៍តែម្តង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រចបាន៩៦,៨៤% ក្នុងនោះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤% និងការងារផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩%។ សូមជម្រាបថា ផ្លូវ […]

អតីតតារាចម្រៀង ផាន់ ម៉ូនីកា បង្ហាញពីសុភមង្គលខណៈត្រៀមសម្រាលកូនទី៣ ! 

អតីតតារាចម្រៀង ផាន់ ម៉ូនីកា បានបង្ហាញពីសុភមង្គល និងទទួលបានការស្រឡាញ់ថ្នាក់ថ្នមយ៉ាងខ្លាំងក្លាពីស្វាមី ខណៈពេលដែលខ្លួនត្រៀមសម្រាលកូនទី៣នាពេលឆាប់ៗខាងមុខនេះ ។  ថ្វីដ្បិតតែបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំ ដើម្បីធ្វើជាស្រ្តីមេផ្ទះ និងមើលថែគ្រួសារ ព្រមទាំងមុខរបររកស៊ីខ្លួន អតីតតារាចម្រៀង ផាន់ ម៉ូនីកា នៅតែបង្ហាញអារម្មណ៍នឹករលឹកចំពោះអាជីពចាស់ដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះខ្លួនល្បីល្បាញដូចសព្វថ្ងៃ ។ ផាន់ ម៉ូនីកា ថែមទាំងធ្លាប់បាននិយាយថា បើមានឱកាសល្អនាងនឹងថតបទចម្រៀងថ្មីៗដើម្បីជាកាដូសម្រាប់អ្នកគាំទ្រខ្លួនផងដែរ ។ មកទល់ពេលនេះមានរយៈពេលជាង១៣ឆ្នាំហើយដែលអតីតតារាចម្រៀង ផាន់ ម៉ូនីកា បានរៀបការមានគ្រួសារ នាងទទួលបានការកូនស្រី២នាក់ជាចំណងដៃ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ យុវជនជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ជាតិ

យុវជន​គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច។ នេះគឺជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ តាមរយៈបណ្តញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សរសេររៀបរាប់ថា ទិវាវប្បធម៌ជាតិ […]

កម្ពុជា បន្តបន្លឺសំឡេងនៅអង្គការសហប្រជាជាតិ រឿងយោធាថៃរំលោភច្បាប់អន្តរជាតិ ឈ្លានពានកម្ពុជា

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងសម័យប្រជុំលើកទី៦១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូតអុិនតារាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានលើកឡើងពីករណីយោធាថៃរំលោភច្បាប់អន្តរជាតិ បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិលនិងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា «សន្តិភាពនិងសន្តិសុខមិនមែនជាគោលបំណងតុបតែងនោះទេប៉ុន្តែជាសសរគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់។ នៅពេលសន្តិភាពដួលរលំច្បាប់ក៏ស្ងៀមស្ងាត់ហើយសិទ្ធិមនុស្សប្រឈមនឹងការក្លាយជាសន្យាទទេ។ យ៉ាងណាក៏ដោយយើងកំពុងប្រឈមមុខនឹងការប្រែបំលែងគោលការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ៖ច្បាប់ត្រូវបានចាត់ទុកថាជាជម្រើសសន្តិភាពត្រូវបានធ្វើឱ្យអាចចរចានិងការប្រើកម្លាំងត្រូវបានបង្ហាញថាជាមធ្យោបាយងាយស្រួល។ធម្មនុញ្ញមិនត្រូវបានរៀបចំឡើងសម្រាប់ការអនុវត្តជ្រើសរើសនោះទេហើយក៏មិនមែនដើម្បីផ្តល់សុពលភាពដល់ស្ថានការណ៍ដែលបានបង្កើតរួចដោយការប្រើប្រាស់កម្លាំងនោះដែរ។ការបង្ខិតបង្ខំមិនអាចនាំមកនូវសន្តិភាពបានទេហើយការកាន់កាប់មិនអាចផ្តល់សុពលភាពផ្លូវច្បាប់បានឡើយ»។ តំណាងអចិន្ត្រៃយ៍កម្ពុជា បានបន្តថា ក្នុងបរិបទនេះចាប់តាំងពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៥កងកម្លាំងប្រដាប់អាវុធថៃបានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិលនិងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ៖ការបាត់បង់ជីវិតស៊ីវិលការបំផ្លាញលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធការលួចប្លន់ការបង្ខំឱ្យចាកចេញនិងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ខ្សែរលួសបន្លានិងកុងតឺន័រនៅតែបន្តរារាំងការចូលទៅកាន់ផ្ទះនិងភូមិធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាពនិងមានកិត្តិយសកាន់តែពិបាកនិងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។ កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំងនិងចាត់វិធានការដោយភាពមុតមាំ។មានតែតាមរយៈការគោរពអធិបតេយ្យភាពការទទួលខុសត្រូវចំពោះការរំលោភច្បាប់និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិនិងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។ នេះជាការគូសបញ្ជាក់បន្ថែមរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៕

ចាប់ពីថ្ងៃទី៣មីនានេះតទៅ សំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ នឹងត្រូវហ៊ុមព័ទ្ធមិនឱ្យស្នាក់នៅ និងប្រើប្រាស់ទៀតឡើយ

នៅថ្ងៃទី៣ ខែមីនានេះ អាជ្ញាធរនឹងចុះហ៊ុមព័ទ្ធសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងារ សហការជាមួយរដ្ឋបាលសង្កាត់ ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ និង ហ៊ុមព័ទ្ធទីតាំងអគារ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ តាមរយៈការជូនដំណឹងជាថ្មីម្តងទៀតរបស់ក្រសួងរៀបចំដែនដី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ចូលរួមសហការអនុវត្តប្រកបដោយស្មារតីប្រុងប្រយ័ត្ន […]

5
Promotion