ក្រសួងអប់រំ នឹងរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្តម គីម រិទ្ធី បន្តរៀបចំផ្គត់ផ្គង់ម្ហូបដល់ជនភៀសសឹក ៤គោលដៅក្នុងខេត្តព្រះវិហារ

ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ រាប់ម៉ឺននាក់ បានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ ភ្លាមៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ គិតត្រឹមថ្ងៃទី១៤ ខែសីហានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តដឹកនាំក្រុមយុវជនបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក ៤គោលដៅដោយសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]

ប្រមុខការទូតកម្ពុជានិងចិន ជួបពិភាក្សាការងារជាមួយនៅខេត្តយូណាន ប្រទេសចិន

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព […]

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya

កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះបីយ៉ាងណា ការចុះឃាត់អ្នកលក់ឡេល្បីឈ្មោះនេះ គេនៅមិនទាន់ដឹងពាក់ព័ន្ធនឹងករណីអ្វីនៅឡើយទេ […]

រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត តាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគ​ខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ពិធីសម្ពោធសមិទ្ធផលថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឯកឧត្តម  អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ […]

ក្រសួងបរិស្ថាន កំពុងពន្លឿនការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ឡើង​ទៅភ្នំខ្នងផ្សារ

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋា​រចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់​លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា […]

អនុព័ន្ធយោធាបណ្តាប្រទេសអាស៊ាន ៧ ទៅអង្កេតការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ

ថ្ងៃព្រហស្បតិ៍ ១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បន្តសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង […]

រដ្ឋសភា សម្រេចទទួលសេចក្តីព្រាងច្បាប់ចំនួនពីរមកពិនិត្យសិក្សា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

ឯកឧត្តម  ប៉ែន បូណា៖ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន មិនមែនដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ

នៅក្នុងសន្នីសីទសារព័ត៌មាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ  ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ។ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង​មនុស្ស ដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា នាពេលនេះគឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ប្រទេសថៃ ពាក់ព័ន្ធនឹងការ​រងរបួសរបស់យោធាថៃ […]

បំរាមថ្មី! ផ្លូវថ្មើរជើងចតុមុខ ហាមមិនឲ្យជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និង ប្រជាពលរដ្ឋទាំងអស់ ដោយហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង។ បំរាមនេះ មានគោលដៅដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព […]

5
Promotion