ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសចិន ,ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបសន្ទនាពិសាតែជាមួយគ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន។ កិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រីការបរទេសទាំងបីប្រទេស ដែលរៀបចំដោយចិន បានប្រព្រឹត្តទៅប្រកបដោយស្មារតីបើកចំហ […]
Category: សង្គម
ចលនាពហិការផលិតផលថៃ! ឯកឧត្តម ហ៊ុន ម៉ានី ផ្ញើសារដល់ជនរួមជាតិឱ្យរួមគ្នាលើកតម្កើងផលិតផលក្នុងស្រុក ត្រូវរឹងមាំ ម្ចាស់ការលើទីផ្សារ នោះការនាំចូលពីប្រទេសជិតខាងនឹងត្រូវបានកាត់បន្ថយជាស្វ័យប្រវត្តិ
ការកើនឡើងនៃចលនាជាតិនិយមបានសាយភាយពេញប្រទេសកម្ពុជា ចំពោះចលនាពហិការមិនប្រើទំនិញ និងផលិតផលថៃ ដើម្បីជាការឆ្លើយតបចំពោះទង្វើររាប់សត្សវត្តដែលថៃតែងតែបំពាន និងឈ្លានពានមកលើកម្ពុជា។ ការអំពាវនាវនានានៅលើបណ្ដាញសង្គម ដែលមាន hashtag ដូចជា “ខ្មែរស្រលាញ់ខ្មែរ” និង “ពហិការផលិតផលថៃ” ជំរុញឱ្យប្រជាជនកម្ពុជាងាកមកគាំទ្រអាជីវកម្មនិងផលិតក្នុងស្រុក ដោយដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមហ៊ុននាំចូលរបស់ថៃ និងកំពុងប្រតិបត្តិការនៅក្នុងប្រទេស។ ជាក់ស្តែងបច្ចុប្បន្នគេសង្កេតឃើញមានផលិតផលខ្មែរជាច្រើនប្រភេទ ជាពិសេសគឿងឧបភោគបរិភោគ ត្រូវបានដាក់លក់ជំនួសឱ្យទំនិញរបស់ថៃ នៅតាមផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ។ វត្តមានផលិតផលខ្មែរកាន់ច្រើន និងសម្បូរបែបនេះ គឺបានមកពីការរួមគ្នាធ្វើពហិការមិនប្រើទំនិញថៃ របស់ពលរដ្ឋក្នុងស្រុក ក្រោយយោធាថៃបើកការឈ្លានពានយ៉ាងឃោរឃៅលើទឹកដីកម្ពុជា […]
ជនភៀសសឹក ៤គោលដៅក្នុងខេត្តព្រះវិហារ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ៤គោលដៅរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ គិតត្រឹមថ្ងៃទី១៥ ខែសីហានេះ គឺមានរយៈពេល ២៣ថ្ងៃហើយដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នាយចំណង់ ទេព ម៉ាឡា
លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ នៅថ្ងៃពុធ ទី១៣ ខែសីហាបានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នាយចំណង់ ទេព ម៉ាឡា អាយុ ៣២ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅសមរភូមិភ្នំទ្រព្យ។ ពិធីបុណ្យស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ាបានពាំនាំសាររំលែកទុក្ខពីសំណាក់ […]
រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន កុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន ដោយត្រូវសម្របសម្រួលកុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមបណ្ឌិតសភាចារ្យ […]
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ទាមទារឱ្យថៃរុះរើ បន្លាលួស សំណាញ់ និងកង់ឡាន ចេញជាបន្ទាន់
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានធ្វើសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅទីតាំងមួយចំនួន នៃកំណាត់ខ្សែព្រំដែន។ បើតាមសេចក្តីប្រកាសសព័ត៌មាន កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានបង្ហាញ ទីតាំងដែលយោធាថៃរំលោភបំពាននោះរួមមាន៖ ទី១. នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស […]
ម៉ាឡេស៊ីស្នើឲ្យដាក់បញ្ជូនទាហានម៉ាឡេស៊ី នៅតាមព្រំដែនកំពុងមានជម្លោះកម្ពុជា-ថៃ ពិនិត្យបទឈប់បាញ់ជាក់ស្តែង
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Mohd Nizam Jaffar បានស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងកម្លាំងម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ តាមរយៈការចុះផ្សាយពីកាសែតម៉ាឡេស៊ី Bernama បានដកស្រង់សម្តីនាយឧត្តមសេនីយ៍ Mohd Nizam Jaffar យ៉ាងដូច្នេះថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានបង្កើតឡើងដោយតំណាងមកពីប្រទេសអាស៊ាន ហើយនឹងនៅលើមូលដ្ឋានព្រំដែនដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ […]
ស្ត្រីទី១កម្ពុជា ទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award” ក្នុងកម្មវិធី “Smile Asia Charity Gala 2025” នៅប្រទេសសិង្ហបុរី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដែលបានរៀបចំឡើងនៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេសសិង្ហបុរី ។ ពិធីពានរង្វាន់នេះ […]
ជប៉ុន សម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង) ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ ស្ថានទូតបានឱ្យដឹងថា លោកឯកអគ្គរាជទូត អ៊ូអិណុនិង វរសេនីយឯក ហារ៉ា […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនាយចំណង់ តុក ប៊ុនយឿន នៅសមរភូមិប្រាសាទព្រះវិហារ
នៅថ្ងៃអង្គារ៍ ទី១២ ខែសីហា ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ។ នាយចំណង់ តុក ប៊ុនយឿន អាយុ ៣៦ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅសមរភូមិប្រាសាទព្រះវិហារ។ ពិធីបុណ្យស្ថិតនៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។ […]
