សម្រស់ប្រែប្រួលខ្លាំង យក់ ឋិតរដ្ឋា លាន់មាត់បែបនេះទៅកាន់ស្វាមី ! 

វ័យ៤៣ឆ្នាំសម្រស់តារាចម្រៀង យក់ ឋិត រដ្ឋា កាន់តែស្រស់ស្អាតប្លែក បន្ទាប់ពីបានខំប្រឹងប្រែងសម្រកគីឡូ វះកាត់កែទម្រង់ចម្រុះ និងពង្រើកដើមទ្រូង ឱ្យកាន់តែស្អាត អ្វីដែលកាន់តែពិសេសនោះគឺស្វាមីរបស់នាងតាមថែគ្រប់ជំហាន រហូតនាងលាន់មាត់បែបនេះទៅកាន់ស្វាមី ។ 

ចាប់តាំងពីតារាចម្រៀង យក់ ឋិតរដ្ឋា ផ្លាស់ប្តូរខ្លួននឯងថ្មីបែបនេះ ឱ្យកាន់តែបង្ហាញឱ្យឃើញថា នាងស្រស់ស្អាតប្លែក និងមានយីអ៊ុនល្អជាងពេលមុន ជាក់ស្តែងនាងទទួលបានការងារជាច្រើនជាងមុននៅក្នុងការប្រគំតន្រ្តីនានា …។ 

មកទល់ពេលនេះតារាចម្រៀង យក់ ឋិតរដ្ឋា មានកូន៣នាក់ហើយ ហើយស្វាមីនាងកាន់តែស្រឡាញ់ថ្នាក់ថ្នមនាងគ្រប់បែបយ៉ាង មិនថាមានរឿងអ្វីកើតឡើង ស្វាមីនាងរាប់រងពីក្រោយគ្រប់ពេល សូម្បីតែពេលទៅសម្តែង ឬឡើងឆាក ស្វាមីនាងតែងតែជូននាងទៅគ្រប់ជំហាន និងផ្តល់ភាពកក់ក្តៅចំពោះនាង ។ 

យក់ ឋិតរដ្ឋា បាននិយាយថា « ជាសំណាងនឹងបុណ្យរបស់អូនដែលបានបង​មកធ្វើជាដែគូជីវិត រួមទាំងសុខ និងទុក្ខមិនដែលបោះបង់គ្នានឹងបានផ្តល់ភាពកក់ក្តៅសំរាប់ស្រីម្នាក់នេះ » ។ 

ជាមួយគ្នានេះផងដែរ អ្នកនាង យក់ ឋិតរដ្ឋា ក៏កំពុងបណ្តុះបណ្តាលកូនប្រុសរបស់ខ្លួនខាងផ្នែកចម្រៀង និងតន្រ្តី ផងដែរដើម្បីបន្តស្នងតំណែងពីនាង ​និងស្វាមី ៕