ថត MV រៀបការនិងបុរសផ្សេង គូស្នេហ៍ភេទដូចគ្នា លី អ៊ីវ៉ាធីណា ប្រចណ្ឌខ្លាំង !

ខណៈតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ថតMVចម្រៀងរៀបការជាមួយតារាសម្តែងម្នាក់ បានធ្វើឱ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមានការប្រចណ្ឌជាខ្លាំង ។ 

តារាចម្រៀង លី អ៊ីវ៉ាធីណា ខកខាននៅក្នុងការថតបទចម្រៀងបែបស្វីតស្វីតជាគូជាយូរមកហើយ ទើបតែថ្មីៗនេះនាងបានលេចមុខនៅក្នុងការថត MV ចម្រៀងបែបនោះឡើងវិញ ធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ។ ជាមួយគ្នានោះ លី អ៊ីវ៉ាធីណា ក៏បានបង្ហោះរូបថតរួមជាមួយនិងវិដេអូខ្លីដែលនាងក្នុងបទចម្រៀងនោះ ដោយរំលេចនូវពាក្យពេចន៍មួយឃ្លាថា « ក្មេងតូចការចេញហើយឆ្នាំនេះ » ។ 

គ្រាន់តែឃើញតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា រៀបរាប់បែបនេះបានធ្វើឱ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមិនសប្បាយចិត្តប៉ុន្មានទេ  បើតាមអ្នកស្និទ្ធជាមួយ លី អ៊ីវ៉ាធីណា បានបង្ហើបប្រាប់ថា គូស្នេហ៍នាងមានការប្រចណ្ឌជាខ្លាំងនៅពេលដែលឃើញនាងថតឈុតឆាកបែបនេះ  ។ តែទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនបាននិយាយថា នេះគ្រាន់តែជាឈុតឆាកក្នុងការថតបទចម្រៀងប៉ុណ្ណោះ ។

កន្លងមកតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ធ្លាប់បានរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួនថា នាងនិងគូស្នេហ៍បានស្រឡាញ់យល់ចិត្តគ្នាខ្លាំង ការប្រចណ្ឌតែងតែមាន ប៉ុន្តែគាត់ជាមនុស្សមានហេតុផល យើងស្រឡាញ់គ្នាចិត្តនិងគ្នា និងប្រឹងប្រែងធ្វើការងាររកស៊ីលុយជាមួយគ្នាច្រើនឆ្នាំហើយ ចំពោះរឿងរៀបការគឺធ្លាប់គិតដែរ តែមិនទាន់ដល់ពេលវេលា ៕