ប៉ាគីស្ថាន បិទសិក្ខាសាលាសាសនាទាំងអស់នៅតំបន់កាស្មៀរ ដោយខ្លាចការវាយប្រហារពីយោធាឥណ្ឌា

រដ្ឋាភិបាលនៃតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយប៉ាគីស្ថាន បានបិទសិក្ខាសាលាសាសនាទាំងអស់នៅក្នុងតំបន់រយៈពេល ១០ថ្ងៃ ដោយលើកឡើងពីការភ័យខ្លាចថា ពួកគេនឹងត្រូវបានកំណត់គោលដៅដោយការវាយប្រហាររបស់ឥណ្ឌា បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើភ្ញៀវទេសចរនៅក្នុងតំបន់កាស្មៀរ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី២ ខែឧសភានេះ។ 

ទីក្រុង Islamabad មានការស៊ើបការណ៍សម្ងាត់ពីឥណ្ឌាមានបំណងចាប់ផ្តើមសកម្មភាពយោធាក្នុងពេលឆាប់ៗនេះ ដោយទីក្រុងញូវដែលីបានចោទប្រកាន់ថា ការវាយប្រហារលើអ្នកទេសចរត្រូវបានធ្វើឡើងដោយជនជាតិប៉ាគីស្ថានដែលមានទំនាក់ទំនងជាមួយអង្គការអ៊ីស្លាមដែលមានមូលដ្ឋាននៅទីនោះ។

យោងតាមប្រធាននាយកដ្ឋានកិច្ចការសាសនារបស់ប៉ាគីស្ថាន លោក ហាហ្វី ណាហ្ស៊រអាមាដ (Hafiz Nazir Ahmad) បានឱ្យដឹងថា មន្ត្រីសន្តិសុខភ័យខ្លាចកងកម្លាំងឥណ្ឌាអាចកំណត់គោលដៅសិក្ខាសាលា ហើយចោទពួកគេថាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសកម្មប្រយុទ្ធ។

សិក្ខាសាលា ដែលត្រូវបានគេស្គាល់ថាជា madrasas ក្នុងស្រុក គឺជាស្ថាប័នអប់រំអ៊ីស្លាមដែលដំណើរការដោយអង្គការសាសនា។ ដោយមានអ្នកចុះឈ្មោះចំនួន ៤៤៥ មានសិស្សជាង ២៦,០០០ នាក់បានចុះឈ្មោះនៅក្នុងទីក្រុង Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន៕

ដោយ៖ ចិន្តា ទីទិ