នាយករដ្ឋមន្ត្រីវៀតណាម៖ ពន្ធរបស់អាមេរិកប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីញ (Pham Minh Chinh) បានលើកឡើងនៅព្រឹកថ្ងៃចន្ទនេះថា ពន្ធគយទៅវិញទៅមករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៥ ខែឧសភានេះ។

លោក បានបន្ថែមថា ពន្ធគយ រួមទាំងការយកពន្ធ ៤៦ភាគរយលើទំនិញវៀតណាម កំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកបន្តថា សេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញរបស់ប្រទេសកំពុងប្រឈមមុខនឹងស្ថានភាពលំបាក និងស្មុគស្មាញ។

ទន្ទឹមគ្នានេះ ប្រទេសវៀតណាមមានវឌ្ឍនភាពល្អក្នុងកិច្ចពិភាក្សាជាមួយរដ្ឋបាល ត្រាំ ជុំវិញពន្ធគយ ដែលផលប៉ះពាល់ទាំងស្រុងត្រូវបានពន្យារពេលជាសកលរហូតដល់ខែកក្កដា៕

ដោយ៖ ចិន្តា ទីទិ