កប៉ាល់កងទ័ពជើងទឹកម៉ិកស៊ិកបើកបុកស្ពាន Brooklyn ស្លាប់មនុស្ស ២នាក់

កប៉ាល់របស់កងទ័ពជើងទឹកម៉ិកស៊ិកមួយគ្រឿង បានបង្អួតភ្លើង និងទង់ជាតិដ៏ធំមួយ បានបើកបុកស្ពាន Brooklyn Bridge កាលពីយប់ថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ២នាក់ និងរបួស ១៧នាក់ នេះបើតាមអភិបាលក្រុងញូវយ៉ក លោក អ៊ីរីក អាដាម (Eric Adams) បានបញ្ជាក់នៅថ្ងៃទី១៨ ខែឧសភានេះ។

យោងតាមវីដេអូ បានបង្ហាញពីកប៉ាល់ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតតំបន់ Manhattan។ វាមានប្រវែង ៤៥ ម៉ែត្រ និងខ្ពស់ពេកបានទាក់ត្រង់ចំណុចស្ពានកោងហើយបណ្តាលឱ្យដួលរលំតែម្តង។ 

យោងតាមកងទ័ពជើងទឹកម៉ិកស៊ិកបានឱ្យដឹងថាមនុស្ស ២២ នាក់បានរងរបួសនៅលើកប៉ាល់ដែលក្នុងនោះ ១៩ នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ហើយក្នុងចំណោមអ្នកទាំងនោះមាន ៣ នាក់បានរងរបួសធ្ងន់។ ខណៈគ្មាននរណាម្នាក់ធ្លាក់ចូលក្នុងទឹកទេ ពួកគេទាំងអស់បានរងរបួសនៅក្នុងកប៉ាល់។

គូសបញ្ជាក់ដែរថា ស្ពានដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាផ្លូវតភ្ជាប់រវាងតំបន់ Manhattan និងតំបន់ Brooklyn ត្រូវបានបញ្ចប់នៅឆ្នាំ ១៨៨៣៕

ដោយ៖ ចិន្តា ទីទិ