ចិនបានបង្ហាញយន្តហោះគ្មានមនុស្សបើក Jiutian SS-UAV ដែលមានឥទ្ធិពលខ្លាំងបំផុត មានរហ័សនាមថា Drone Mothership។ វាប្រៀបដូចសត្វមយូរ៉ា (Jiutian) ត្រូវបានគេចាត់ទុកថា ជាចំណុចកណ្តាលនៃកងកម្លាំងទ័ពអាកាស PLA ដែលមានសមត្ថភាពបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក kamikaze រហូតដល់ ១០០គ្រឿង មីស៊ីល និងធ្វើប្រតិបត្តិការស្មុគ្រស្មាញក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

ចិនបានប្រកាសថាវាជាថ្ងៃរះនៃយុគសម័យថ្មីនៃអំណាចអាកាស។ ហោះហើរបានរយៈចម្ងាយ ៧,០០០ គីឡូម៉ែត្រ បណ្តែតខ្លួនលើអាកាសរយៈពេល ១២ម៉ោង និងហោះបានកម្ពស់ ១៥,០០០ម៉ែត្រ។ យាន Jiutian នេះផលិតឡើងសម្រាប់ប្រតិបត្តិការរយៈពេលវែង និងកម្លាំងខ្ពស់ឆ្ងាយពីច្រាំងសមុទ្រចិន។
ជាមួយគ្នានេះ យន្តហោះចម្បាំងដូចជា F-22 និង F-35 របស់សហរដ្ឋអាមេរិក ឬ Rafale របស់ឥណ្ឌា ត្រូវបានសាងសង់ឡើងដើម្បីពិនិត្យមើល និងបំផ្លាញគោលដៅក្នុងរយៈកម្ពស់ទាប។ ដោយឡែក ការហោះហើរខ្ពស់របស់ Jiutian គឺវាស្ថិតនៅចម្ងាយខ្ពស់ និងឆ្ងាយដូច្នេះមីស៊ីលដូចជា Meteor, AMRAAM-ER ឬ SM-6 ដែលត្រូវបានរចនាឡើងដើម្បីសម្លាប់ការគំរាមកំហែងនៅចម្ងាយ និងរយៈកំពស់ខ្ពស់គឺមិនអាចបាញ់ទៅដល់នោះឡើយ។
យន្តហោះ Jiutian មានទម្ងន់ផ្ទុកទម្ងន់ ៦ តោន រួមបញ្ចូលគ្នានូវយន្តហោះគ្មានមនុស្សបើក មីស៊ីលពីអាកាសទៅអាកាស មីស៊ីលប្រឆាំងនាវា និងគ្រាប់បែក ១,០០០ គីឡូក្រាម។
យ៉ាងណាម៉ិញ យន្តហោះប្រភេទនេះក៏មានហានិភ័យខ្លាំងផងដែរ ខណៈប្រព័ន្ធ D4 របស់ឥណ្ឌា ដែលបានសាកល្បងនៅឆ្នាំ២០២៥ បានបំផ្លាញយន្តហោះគ្មានមនុស្សបើកជាង៥០ គ្រឿងក្នុងអំឡុងពេលប្រតិបត្តិការ Sindoor ដោយប្រើប្រព័ន្ធ jamming, radar, និង kinetic kill systems។ បន្ថែមពីនោះ ប្រព័ន្ធ Iron Beam របស់អ៊ីស្រាអែល ឡាស៊ែរ US DE M-SHORAD និងសូម្បីតែប្រព័ន្ធ Sky Sword របស់តៃវ៉ាន់ សុទ្ធតែត្រូវបានកែសម្រួលយ៉ាងល្អ ដើម្បីបន្សាបការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក។
គូសបញ្ជាក់ថា Drone Mothership មើលទៅហាក់បីដូចជាអនាគតនៃសង្រ្គាម និងដូចជារឿងនិទានព្រមានអំពីការហួសកម្លាំង។ បស្ចិមប្រទេស និងជាពិសេសតៃវ៉ាន់ គួរតែមើលវាឱ្យដិតដល់ ប៉ុន្តែវាគ្មានហេតុផលណាដែលត្រូវភ័យស្លន់ស្លោឡើយ៕
ដោយ៖ ចិន្តា ទីទិ



