នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា លោក មាហាមេដ ស៊ីនវ៉ា (Mohammad Sinwar) ប្រធានតំបន់ហ្កាហ្សា (Gaza) របស់ក្រុមហាម៉ាស និងជាបងប្រុសរបស់មេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងជាមេក្លោងនៃការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣ គឺលោក យ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលត្រូវបានសម្លាប់កាលពីប៉ុន្មានខែមុន។ នេះបើយោងតាមការផ្សាយចេញពីទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី២៩ ខែឧសភានេះ។
លោក មាហាមេដ ស៊ីនវ៉ា គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីដើមខែនេះ។
ការប្រកាសរបស់លោក នែតានយ៉ាហ៊ូ ធ្វើឡើងនៅពេលដែលយោធាអ៊ីស្រាអែលបានបង្កើនយុទ្ធនាការសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីបានបំបែកបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាសកាលពីខែមីនា។ អ៊ីស្រាអែលថាខ្លួនមានបំណងរុះរើសមត្ថភាពគ្រប់គ្រង និងយោធារបស់ក្រុមហាម៉ាស និងធានាការដោះលែងចំណាប់ខ្មាំងដែលនៅតែឃុំខ្លួននៅតំបន់ហ្គាហ្សា។
យ៉ាងណាម៉ិញ សង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានសម្រុកចេញពីតំបន់ហ្គាហ្សា ដោយបានរាលដាលពាសពេញសហគមន៍អ៊ីស្រាអែលភាគខាងត្បូង និងបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
ដោយឡែកយោងតាមមន្ត្រីសុខាភិបាលនៅហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានផ្តាច់ទឹកដីឆ្នេរសមុទ្រ ដោយបានសម្លាប់មនុស្សជាង ៥៣.០០០ នាក់ និងប្រជាជនប៉ាឡេស្ទីនជាង ២ លាននាក់បានផ្លាស់ទីលំនៅ។
គូសបញ្ជាក់ថា លោក ស៊ីនវ៉ា ត្រូវបានដំឡើងឋានៈជាមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីឆ្នាំមុន បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់ប្អូនប្រុសរបស់លោកឈ្មោះ យ៉ាសយ៉ា នៅក្នុងការប្រយុទ្ធក្នុងតំបន់ហ្កាហ្សា៕
ដោយ៖ ចិន្តា ទីទិ




