ទីក្រុងប៉ារីសនឹងដាក់ពង្រាយប៉ូលីសចំនួន ៥,៤០០ នាក់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League

 ទីក្រុងប៉ារីសនឹងដាក់ពង្រាយប៉ូលីសចំនួន ៥,៤០០ នាក់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃសៅរ៍រវាងក្រុម Paris Saint-Germain និង Inter Milan។ នេះបើយោងតាមប្រមុខប៉ូលិស​ លោក Laurent Nunez បានបញ្ជាក់នៅថ្ងៃទី៣០ ខែឧសភានេះ។ 

ទោះបីជាការប្រកួតនឹងធ្វើឡើងនៅទីក្រុង Munich ប៉ុន្តែការទទួលជ័យជម្នះរបស់ PSG ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការប្រារព្ធពិធីនៅក្នុងទីក្រុងកំណើតរបស់ក្លឹបដែលអាចបង្កើនការរំខាន។

ដោយមើលឃើញពីឧប្បត្តិហេតុនៅទីក្រុង Liverpool កាលពីដើមសប្តាហ៍នេះ ដែលរថយន្តមួយគ្រឿងបានបុកអ្នកគាំទ្របាល់ទាត់។

ចរាចរណ៍ជុំវិញ Arc de Triomphe ដែលជាកន្លែងសម្គាល់ដ៏ល្បីបំផុតរបស់ទីក្រុង នឹងត្រូវបិទចាប់ពីពាក់កណ្តាលថ្ងៃសៅរិ៍ ដោយមហាវិថី Champs-Élysées និងផ្លូវនៅក្បែរនោះក៏បានបិទនៅល្ងាចនោះ។

ជ័យជម្នះរបស់ PSG លើក្រុម Arsenal កាលពីដើមខែនេះ ដែលបានធានាកៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ បានបង្កឱ្យមានភាពចលាចលមួយយប់ក្នុងទីក្រុងប៉ារីស ដោយមនុស្សចំនួន ៤៧ នាក់ត្រូវបានចាប់ខ្លួន និង ៣ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីត្រូវបានរថយន្តបុក។

យោងតាម លោក Nunez បានសង្កត់ធ្ងន់ៗថា «ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសៅរ៍នេះ វានឹងមិនមានចរាចរណ៍ទៀតទេនៅលើ Champs-Elysées និងនៅតាមដងផ្លូវកាត់កែង»។

លោកបានបន្ថែមថា «បុគ្គលដែលមកតែម្នាក់ឯងដើម្បីប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ និងប្លន់អាជីវកម្ម នោះជាគំរូដែលយើងកំពុងធ្វើការយ៉ាងជាក់ស្តែងដើម្បីបញ្ចប់ជាប្រព័ន្ធ»៕

ដោយ៖ ចិន្តា​ ទីទិ