មនុស្ស ២ នាក់ស្លាប់​ របួស១៩២ នាក់និង ៥០០ នាក់ត្រូវបានចាប់ខ្លួន អំឡុងពេលការប្រារព្ធពិធីឈ្នះពានរង្វាន់ PSG

មនុស្សជាង ៥០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រារព្ធពិធីចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅប្រទេសបារាំង ហើយមនុស្ស ២ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និង ១៩២ នាក់បានរងរបួស ខណៈដែលពិធីបន្ថែមទៀតត្រូវបានគ្រោងទុកនៅថ្ងៃអាទិត្យ។ នេះបើយោងតាមក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនានេះ។ 

ការប្រារព្ធពិធីអបអរសាទរបានផ្ទុះឡើងនៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង បន្ទាប់ពីក្រុម Paris St Germain បានផ្តួលគូប្រជែងអ៊ីតាលី ក្រុម Inter Milan ដើម្បីឈ្នះពានរង្វាន់ Champions League ជាលើកដំបូង។

ការវាយតម្លៃបណ្តោះអាសន្នរបស់ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអាទិត្យគឺមនុស្ស ៥៥៩ នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ១៩២​ ​នាក់រងរបួស។ 

យោងតាមក្រសួង​មហាផ្ទៃ​បានឱ្យដឹង​ថា ​មាន​ភ្លើង​ឆេះ​ឡានរាប់រយ​គ្រឿង​ក្នុង​នោះ​មាន​រថយន្ត​ជាង​២០០​គ្រឿង​បាន​ឆេះ​។ សមាជិក​កង​កម្លាំង​សន្តិសុខ​២២​នាក់ និង​អ្នក​ពន្លត់​អគ្គិភ័យ​៧​នាក់​បាន​រង​គ្រោះ​។

Nunez បាន​ព្រមាន​ថា​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​ទៀត​អាច​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ ខណៈ PSG នឹង​ដង្ហែ​នៅ​​កីឡដ្ឋាន Champs Elysees មុន​ពេល​ប្រារព្ធ​ពាន​ជាមួយ​អ្នក​គាំទ្រ​របស់​ពួកគេ​នៅ​កីឡដ្ឋាន Parc des Princes។

ជម្រាបដែរថា មានតែអ្នកដែលចូលរួមក្នុងក្បួនដង្ហែរប៉ុណ្ណោះនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមអតិបរមាត្រឹមតែជាង ១០០,០០០ នាក់ត្រូវបានកំណត់ លើសពីនេះ គ្មាននរណាម្នាក់ផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឱ្យចូលនោះទេ៕

ដោយ៖ ចិន្តា ទីទិ