អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើក្រសួងការពារជាតិរបស់ប្រទេសស៊ីរី នៅក្នុងទីក្រុង Damascus

កាលពីថ្ងៃពុធ ទី១៦ ខែកក្កដាម្សិលមិញ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏សម្បើមមួយ នៅទីក្រុងដាម៉ាស ដោយបានបំផ្ទុះផ្នែកមួយនៃក្រសួងការពារជាតិ និងវាយប្រហារជិតបរិវេណវិមានប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

Screenshot

លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  បាននិយាយថា ស្ថានការណ៍នាពេលនេះមានភាពស្មុគស្មាញ ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ដូចជាមានការយល់ច្រឡំ ដែលបណ្តាលឱ្យមានបញ្ហានេះកើតឡើង។ លោកថា វឌ្ឍនភាពឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនឹងត្រូវធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

ប្រភពពីក្រុមសង្រ្គោះក្នុងប្រទេសស៊ីរីបានថ្លែងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រសួងការពារជាតិស៊ីរី បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខចំនួន ៥នាក់។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា យោធាអ៊ីស្រាអែលបានវាយប្រហារច្រកចូលទីស្នាក់ការយោធានៅទីក្រុងដាម៉ាស និងគោលដៅយោធាមួយក្បែរវិមានប្រធានាធិបតី៕

Breaking News: នៅថ្ងៃពុធនេះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក

Breaking News: នៅថ្ងៃពុធនេះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើក្រសួងការពារជាតិរបស់ប្រទេសស៊ីរី នៅក្នុងទីក្រុង Damascus ចុចលីងតេឡេក្រាម ដើម្បីទទួលបានព័ត៌មានលឿនរហ័ស និងទុកចិត្ត៖ https://t.me/karpit_news

Posted by Karpit on Wednesday, July 16, 2025