នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្នើសុំឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ធ្វើអន្តរាគមន៍ដើម្បីជួយអ្នកជាប់ឃុំ ខណៈរថយន្តជំនួយចំនួន ៣៦ គ្រឿងបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃចន្ទ។
ក្រុមហាម៉ាស់បាននិយាយថា ខ្លួនយល់ព្រមបើកចំហចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្នុងការផ្តល់ជំនួយដល់ជនជាប់ឃុំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានស្នើសុំឱ្យអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវចូលផ្តល់ជំនួយ។
សេចក្តីថ្លែងការណ៍របស់ក្រុឦ Hamas និងលោក Netanyahu បានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនកាលពីសប្តាហ៍មុនបានចេញផ្សាយវីដេអូដែលបង្ហាញពីឈ្លើយសឹកជនជាតិអ៊ីស្រាអែលដែលមានសភាពស្លេកស្លាំងពីរនាក់ត្រូវបានឃុំខ្លួននៅហ្គាហ្សាដែលជាកន្លែងប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់កំពុងតស៊ូដើម្បីរស់រានមានជីវិតពីវិបត្តិអត់ឃ្លានដែលបង្កឡើងដោយអ៊ីស្រាអែល។
លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបាននិយាយទៅកាន់លោក Julian Larson ដែលជាប្រធានគណៈប្រតិភូ ICRC ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយស្នើសុំឱ្យមានការចូលរួមជាបន្ទាន់របស់ក្រុមនេះក្នុងការផ្តល់អាហារ និងការព្យាបាលវេជ្ជសាស្រ្តដល់ពួកឈ្លើយសឹកដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា៕
