សំណួរសួរថា ពេលចប់សង្រ្គាម ការខូចខាតផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្រ្គាមនោះ តើនរណាជាអ្នកសង? តើប្រទេសថៃដែលបានធ្វើឱ្យមានការខូចខាតទាំងនោះ ទទួលខុសត្រូវសងដែរឬទេ? សំណួរអំពីសំណងលើការខូចខាតដោយសង្រ្គាមទាំងនេះ ត្រូវបានបកស្រាយដោយលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ៉ាងដូច្នេះថា៖ កាលពីសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនដែលចាញ់សង្រ្គាម ត្រូវធ្វើការសងការខូចខាត ទៅលើប្រទេសនិមួយៗដែលជប៉ុនបានធ្វើឱ្យខូចខាតក្នុងពេលសង្រ្គាម? ប៉ុន្តែ ការដែលជប៉ុនទទួលខុសត្រូវសងការខូចខាតទាំងនោះ គឺដោយសារ ជប៉ុន ជាអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើភាគីជម្លោះបញ្ឈប់សង្រ្គាមដោយការធ្វើការចចារនោះ […]
Tag: ច្បាប់
មតិអ្នកច្បាប់៖ បើថៃមិនស្តាប់ប្រធានអាស៊ាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?
លោកមេធាវី សុខ សំអឿន បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនជុំវិញដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ី បានខ្នេះខ្នែងជួយសម្របសម្រួលបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ អ្នកច្បាប់ជើងចាស់រូបនេះ បានបង្ហោះសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាក្រោម៖ ចុះបើថៃមិនស្តាប់ប្រធានអាស៊ាន មានសំនួរសួរថា ចុះប្រសិនបើ អាន់វ៉ា មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ? យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺយើងមានអាស៊ាន) និង […]
ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់
សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រីសម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហេីយជាយន្តការបំពេញបន្ថែមសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន […]
រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម
រដ្ឋសភា បានអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា […]
ប្រធានសមាគមអ្នកច្បាប់ អះអាងថា ពុំអាចទៅរួចទេដែលថា គម្រោងអភិវឌ្ឍន៍ CLV ធ្វើឱ្យបាត់បង់ទឹកដី
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចក្នុងព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ គម្រោងអភិវឌ្ឍន៍ CLV គឺជាចំណែកមួយជំរុញអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។ លោកបានបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ […]
ប្រជុំអស់ ២៦លើក! ការកសាងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងចប់ទាំងស្រុងហើយ
ក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង បើកកិច្ចប្រជុំលើកទី២៦ និងសម្រេចបានការងាររៀបចំលើឯកសារទស្សនាទាន និងគោលគំនិតសំខាន់ៗ សម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនេះចប់ទាំងស្រុងហើយ។ នេះបើតាមាការឲ្យដឹងពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សា និងពិនិត្យពិចារណាយ៉ាងដិតដល់លើឯកសារគតិយុត្តផ្សេងៗរួចមក ក្រុមការងារបានពិនិត្យឃើញថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៦ ត្រូវរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុង ព្រោះ ខ្លឹមសារមាត្រារបស់ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ ចែងជាលក្ខណៈរួម ទូទៅ មិនបានកំណត់ឱ្យច្បាស់អំពីអំពើល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប និងម្យ៉ាងទៀត ច្បាប់នេះកើតមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមានមាត្រាមួយចំនួនមានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ […]
អ្នកតំណាងស្របច្បាប់ ត្រូវក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ចពីកាតព្វកិច្ច ៣ចំណុច
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចាត់កញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ» ព្រមទាំងមានសមាជិក-សមាជិកាគណៈមេធាវីចូលរួមដោយផ្ទាល់ចំនួន ១២១នាក់។ សិក្ខាសាលានេះ បានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មតាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ […]

