មុនចាប់ផ្តើមយុទ្ធនាជំរឿនមន្ត្រី នៅក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ បានអញ្ជើញផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មានថាដោយបានលើកឡើងថា ការរៀបចំធ្វើជំរឿននេះ មិនមែនជាលើកទី១ ទេនៅក្នុងប្រវត្តិរបស់ព្រះរាជាណាចក្រកម្ពុជា លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅចន្លោះឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ នៅឆ្នាំ២០២៥នេះ គឺជាដំណើរការនៃការដឹកនាំ និងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ផ្អែកទៅលើអភិក្រម«រៀបចំផ្ទះឱ្យបានរៀបរយ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
Tag: ជំរឿន
ជំរឿនមន្ត្រី! ផ្តើមពីក្រសួងមុខងារសាធារណៈពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា រួចបន្តតាមក្រសួង ស្ថាប័ននានា
ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមធ្វើជំរឿនមន្ត្រីនៅទូទាំងប្រទេស ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយយុទ្ធនាការជំរឿនមន្ត្រីនេះ នឹងចាប់ផ្តើមពីក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១,១២,១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបានគិតគូរទៅលើបច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈប្រព្រឹត្តទៅបានរលូន […]
លទ្ធផលជំរឿនចុងក្រោយ៖ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនដល់ជាង ៧៥ម៉ឺន និងស្រូបយកកម្លាំងពលកម្មជិត ៣លាននាក់
លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ […]
