នាយករដ្ឋមន្ត្រី ថៃ នឹងដឹកនាំពិធីស្បថរដ្ឋមន្ត្រីថ្មីនាថ្ងៃទី៣ កក្កដាខាងមុខនេះ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងដឹកនាំពិធីស្បថចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រី ថ្មី នៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០២៥នេះ។ លោកស្រីនឹងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមលើតំណែងនាយករដ្ឋមន្ត្រីដែលកំពុងគ្រប់គ្រង។ លោក ផុមថាម វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានផ្លាស់ប្ដូរទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈដែលតំណែងក្រសួងការពារជាតិត្រូវបានទុកឱ្យនៅទំនេរដោយមិនទាន់មានអ្នកជំនួសនៅឡើយ។ ក្រៅពីនេះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាច្រើននាក់ទៀតផងដែរ។ ការបញ្ជាក់ទាំងនេះផ្អែកលើព្រះរាជត្រឹត្យដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្ររាជវាំងថៃ (Royal […]

នាយករដ្ឋមន្ត្រីថៃ នឹងរុះរើ​គណៈរដ្ឋមន្ត្រីដើម្បី​​យក​ក្រសួងមហាផ្ទៃ​មកគ្រប់គ្រងវិញ ​

ខែមិថុនា ឆ្នាំ២០២៥ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជាខែដែលមានសក្ដានុពលនៅក្នុងនយោបាយថៃ ដោយផ្តោតការយកចិត្តទុកដាក់លើរបៀបដែលតុលាការនឹងដំណើរការក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងស្ថិរភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេស ផែនការរុះរើគណៈរដ្ឋមន្ត្រី ដើម្បីយកក្រសួងមហាផ្ទៃមកគ្រប់គ្រងឡើងវិញក្រោមអំណាចនាយករដ្ឋមន្ត្រីបច្ចប្បន្នគឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា។នេះបើយោងតាមអង្គភាពឌឹណេស៊ិនចេញផ្សាយចេញនៅថ្ងៃទី១ ខែឧសភានេះ។ ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានរំពឹងទុកបន្ទាប់ពីការអនុម័តថវិកាដំបូងរបស់ខ្លួន។ បន្ទាប់ពីការអនុម័តលើកដំបូងនៃថវិកា មេដឹកនាំគណបក្សភឿថៃនឹងដើរតួជាកាតនយោបាយដ៏សំខាន់មួយដោយផ្តល់សញ្ញាដល់នាយករដ្ឋមន្រ្តី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ដើម្បីផ្តួចផ្តើមការរុះរើគណៈរដ្ឋមន្ត្រីក្នុងគោលបំណងបន្ថយអំណាចសភាដែលគ្រោងផ្តួលរំលំរដ្ឋាភិបាល។ យ៉ាងណាម៉ិញ ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅអំឡុងខែមិថុនាដល់ខែកក្កដា ខណៈដែលថ្នាក់ដឹកនាំគណបក្សភឿថៃកំពុងប្រជែងគ្នាដើម្បីទទួលបានការគាំទ្រឡើងវិញ និងជំរុញជំហររបស់រដ្ឋាភិបាល។ នៅក្នុងពាក្យចចាមអារ៉ាមអំពីការរុះរើគណៈរដ្ឋមន្ត្រីចុងក្រោយនេះ […]

នាយករដ្ឋមន្ត្រីថៃ ធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្តើមបំពេញទស្សនកិច្ចផ្លូវការ

នាវេលាប្រមាណម៉ោងជាង៩ព្រឹក ថ្ងៃទី២៣ ខែមេសា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រថៃ និង ស្វាមី បានអញ្ជើញមកកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វត្តមានរបស់លោកជំទាវ […]

សមាសភាពគណៈរដ្ឋមន្ត្រីថៃថ្មីជិតបង្ហាញជាផ្លូវការ ក្រោយគ្រោងបញ្ជូនឈ្មោះទៅកាន់ព្រះមហាក្សត្រនាថ្ងៃនេះ

សមាសភាពគណៈរដ្ឋមន្ត្រីថៃថ្មីជិតបង្ហាញជាផ្លូវការ ក្រោយគ្រោងបញ្ជូនឈ្មោះទៅកាន់ព្រះមហាក្សត្រនាថ្ងៃនេះ

ក្រោយចែកផ្លូវជាមួយមិត្តចាស់ គណបក្សភឿថៃចាប់ដៃគ្នាជាមួយគណបក្សលោកប្រាយុទ្ធ ចាន់អូចា

ក្រោយចែកផ្លូវជាមួយមិត្តចាស់ គណបក្សភឿថៃចាប់ដៃគ្នាជាមួយគណបក្សលោកប្រាយុទ្ធ ចាន់អូចា

គណបក្សឈ្នះឆ្នោតថៃ ឈានដល់កិច្ចព្រមព្រៀងតែងតាំងប្រធានសភាថ្មី ជាសមាជិកក្រុមចម្រុះ

គណបក្សឈ្នះឆ្នោតថៃ ឈានដល់កិច្ចព្រមព្រៀងតែងតាំងប្រធានសភាថ្មី ជាសមាជិកក្រុមចម្រុះ

មេបក្សឆ្ពោះទៅមុខ អាចរបូតសិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ដោយសារបញ្ហារឿងក្ដីក្ដាំ

មេបក្សឆ្ពោះទៅមុខ អាចរបូតសិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ដោយសារបញ្ហារឿងក្ដីក្ដាំ