ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកជុំវិញសម្លឹងជុំវិញខ្លូន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានបញ្ចេញនូវស្នាមញញឹម និងបង្ហាញពីភាពរួសរាយរាក់ទាក់ទៅកាន់អ្នកជុំវិញខ្លួន ខណៈពេលដែលបណ្តើរស្វាមីរបស់ខ្លួនទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកនាង ចាន់ ច័ន្ទតារាទី ។ អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី កម្រនឹងបណ្តើរស្វាមីទៅចូលរួមពិធីពិសេសៗរបស់មិត្តសិល្បករ ណាស់ ទើបតែនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ នេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានដឹកដៃស្វាមីរបស់ខ្លួនគឺឯកឧត្តម កែវ វណ្ណថន ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកស្រី […]