ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានកន្លងមក ដើម្បីការពារជាតិមាតុភូមិ សេចក្តីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ប្រមុខការពារជាតិកម្ពុជា បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមផ្ទាល់ សូមផ្ញើជូននូវសេចក្ដីនឹករឭក យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ […]
Tag: នាយឧត្តមសេនីយ៍ ទៀ សីហា
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ មិត្តវៀតណាមនៅតែប្រកាន់ជំហរមិនប្រែប្រួល ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ល្អ ផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា-វៀតណាម ដោយកន្លងមក រដ្ឋាភិបាល និងកងទ័ពទាំងពីរ តែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យ ផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ […]
ប្រមុខការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមប្រជុំGBC លើកទី២នៅប្រទេសម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ វត្តមានលោករដ្ឋមន្ត្រីការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្វាគមន៍ដោយ ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។ នៅលើបណ្តាញសង្គម […]
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិននិងបណ្តាប្រទេសជាមិត្តច្រើនទៀត ក្នុងពេលចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញានេះ
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាស […]
តបទៅអ្នកនាំភ្លើងមួយក្រុម! រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាច ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦ ខែសីហានេះ បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ជូនសាធារជនពិចារណា៖ 1- អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… […]
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជំរុញឱ្យអាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារ សាងគ្រីឡា រ៉ាសា សាយ៉ាង ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ […]
នាយឧត្តមសេនីយ៍ ទៀ សីហា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨នៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ វិច្ឆិកា
តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ,ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ ,កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ […]
រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពអាកាស២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅវៀតណាម
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

