ក្នុងបទអន្តរាគមន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានកត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖ ទី១៖ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមាននិងជាបន្តបន្ទាប់តាមរយៈកិច្ចប្រជុំ GBC និង RBC […]
Tag: បទឈប់បាញ់
ពន្លឺនៃសន្តិភាពចាប់ផ្តើមបង្ហាញហើយ! ក្រោយជោគជ័យនូវកិច្ចប្រជុំ GBC ឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្តេច និង […]
ប្រធានាធិបតីហ្វាំងឡង់ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ លោក ត្រាំ រកបទឈប់បាញ់បន្ទាន់ក្នុងសង្រ្គាមរុស្សុី-អ៊ុយក្រែន
លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់បានជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែសីហានេះ បានដកស្រង់សារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ របស់លោក Stubb បានគូសបញ្ជាក់ថា «ពេលវេលាកំណត់របស់ប្រធានាធិបតី ត្រាំ សម្រាប់បទឈប់បាញ់កំពុងខិតជិតមកដល់។ ហ្វាំងឡង់ […]
ខណៈកំពុងអនុវត្តបទឈប់បាញ់! អ្នកជំនួញអាមេរិក អបអរសាទរលទ្ធផលចរចារពាណិជ្ជកម្មអាមេរិក និងកម្ពុជា
តាមរយៈលើបណ្តាញសង្គមនាព្រឹកនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានប្រកាសអបអរសាទរ លទ្ធផលចរចារពាណិជ្ជកម្ម ( Trade Deal) អាមេរិកជាមួយកម្ពុជា។ ការប្រកាសរបស់អ្នកជំនួញអាមេរិករូបនេះ ធ្វើឡើងក្រោយលោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី៣០ ខែកក្កដា បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានិងថៃហើយ ប៉ុន្តែលោក […]
សម្តេចតេជោ ហ៊ុន សែន មិនបានសម្រាកច្រើនទេ ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះមានការឈប់បាញ់តែសម្តេចមិនបានសម្រាកច្រើនទេ។ យប់មិញសម្តេចសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។ លើបណ្តាញសង្គមនារសៀលនេះ សម្តេចតេជោ ថ្លែងថា «កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព»។ សម្តេចតេជោថ្លែងបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ដោយអំពាវនាវឲ្យជនរួមជាតិសូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាព ទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕
អ៊ុយក្រែនអំពាវនាវឲ្យសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មរុស្ស៊ី ក្រោយចរចាបទឈប់បាញ់មិនបានជោគជ័យ
ប្រទេសអ៊ុយក្រែនបានប្រមូលផ្តុំការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បន្ទាប់ពីទីក្រុងគៀវ និងទីក្រុងមូស្គូបានបរាជ័យក្នុងការយល់ព្រមលើបទឈប់បាញ់នៅឯកិច្ចចរចាផ្ទាល់លើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ ដោយប្រទេសរុស្ស៊ីបង្ហាញពីលក្ខខណ្ឌដែលអ៊ុយក្រែនចោទប្រកាន់ថា «មិនមែនជាអ្នកចាប់ផ្តើម»។ ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ គណៈប្រតិភូមកពីប្រទេសដែលកំពុងមានសង្រ្គាមបានជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២២ មួយខែបន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ការចរចានៅវិមានអ៊ីស្តង់ប៊ុលរយៈពេលពីរម៉ោង រុស្ស៊ីបានសម្តែងការពេញចិត្តចំពោះជំនួបនេះ ហើយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីបន្តទំនាក់ទំនង។ ប្រទេសទាំងពីរបាន យល់ព្រមធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ១,០០០ នាក់ ប៉ុន្តែមិននិយាយពីបទឈប់បាញ់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានឱ្យដឹងថាទីក្រុងម៉ូស្គូបានចេញឱសានវាទឱ្យអ៊ុយក្រែនដកខ្លួនចេញពីផ្នែកខ្លះនៃទឹកដីរបស់ខ្លួនដើម្បីទទួលបានបទឈប់បាញ់ និងលក្ខខណ្ឌមិនចាប់ផ្តើមនិងមិនស្ថាបនា។ ខណៈកិច្ចចរចាបទឈប់បាញ់ហាក់មិនទាន់ទទួលបានផ្លែផ្កាអ្វីទល់តែសោះ៕ ដោយ៖ ចិន្តា […]
របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាស បានសម្លាប់កុមារសិស្សសាលា ១៧ នាក់ និង ២០នាក់ផ្សេងទៀតរងរបួស
របបយោធាដែលកំពុងកាន់អំណាចបានវាយប្រហារតាមផ្លូវអាកាស ដោយបានសម្លាប់សិស្សានុសិស្សយ៉ាងហោចណាស់ ១៧នាក់ និង ២០នាក់ផ្សេងទៀតរងរបួសនៅឯសាលារៀនមួយកន្លែងក្នុងតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងកាលពីថ្ងៃចន្ទ បើទោះបីជាបទឈប់បាញ់ត្រូវបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។ នេះបើយោងតាមរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះ។ សាលាដែលដំណើរការដោយរដ្ឋាភិបាលរួបរួមជាតិស្រមោល ស្ថិតនៅក្នុងទីក្រុង Depayin ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ក្នុងតំបន់ Sagaing ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mandalay និងមិនឆ្ងាយពីចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។ អ្នកនាំពាក្យ NUG […]

