បច្ចុប្បន្ន ចលនាបំពុលសង្គមតាមបណ្ដាញសង្គមហ្វេសប៊ុកមានលក្ខណៈផុសផុលជាខ្លាំងខណៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពុំមានសកម្មភាពអ្វីគួរឲ្យកត់សំគាល់និងហាក់មិនខ្វាយខ្វល់។ ថ្មីៗនេះ គេសង្កេតឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងមានចលនាប្រឆាំងប្រភេទបន្លែ និងម្ហូបមួយចំនួន ដែលនាំខាតប្រយោជន៍អ្នកដាំនិងកសិផល។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម បានលើកឡើងថា ជនល្មើសអាចធ្វើសកម្មភាពបំពុលសង្គមតាមបណ្ដាញសង្គមហ្វេសប៊ុកបានគ្រប់ពេលដោយគ្មានទោសដោយសារតែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាវិទ្យាដែលជានាយកដ្ឋានជំនាញលេីការងារបង្ក្រាបបទល្មើសទាំងនេះ មិនធ្វេីសកម្មភាព។ យ៉ាងណាក៏ដោយ ការបង្ហោះឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី អាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម។ អ្នកប្រើប្រាស់បណ្តាញសង្គម គួរជៀសវាងការរកនឹកធ្វេីអ្វីដែលល្ងង់ខ្លៅនាំប៉ះពាល់ផលប្រយោជន៍ជាតិ និងសង្គមហេីយគប្បីយកពេលវេលានិងចំណេះដឹងរបស់ខ្លួន ផ្សព្វផ្សាយតំបន់ទេសចរណ៍ លេីកកម្ពស់ផលិតផលកសិកម្មគ្រប់ប្រភេទ ឬលេីកកម្ពស់តែអ្វីដែលក្រុមអ្នកចូលចិត្តជាដើម។ ទន្ទឹមនឹង […]
Tag: បទល្មើសបច្ចេកវិទ្យា
សូមប្រយ័ត្ន! ឃាត់ខ្លួនបន្តបន្ទាប់ បក្ខពួកប្រមូលទិញគណនីធនាគារ ដើម្បីឆបោកក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញច្រើន
ជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ករណីទិញ-លក់គណនីធនាគារ ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញត្រលប់មកវិញច្រើន ។ យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា កម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រហូតចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារី ធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្ខពួក […]
នាយឧត្តមសេនីយ៍ ស ថេត៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កើតឡើងស្ទើររាល់ថ្ងៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ […]
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់អ្នកប្រើ Telegram ទាំងអស់ ប្រុងប្រយ័ត្នពីរបៀបបោកបញ្ឆោតថ្មី
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែសីហា បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើតំណភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់អ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសូមកុំចុចលើតំណភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬតំណភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យសោះ៕

