ឥណ្ឌាកំពុងពិចារណាផែនការកាត់បន្ថយការផ្គត់ផ្គង់ទឹកទន្លេដែលចិញ្ចឹមកសិដ្ឋានប៉ាគីស្ថាននៅខាងក្រោម ជាផ្នែកនៃសកម្មភាពសងសឹកចំពោះការវាយប្រហារដ៏សាហាវកាលពីខែមេសាលើអ្នកទេសចរដែលទីក្រុងញូវដេលីបន្ទោសលើទីក្រុងអ៊ីស្លាម៉ាបាដ។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី ១៦ ខែឧសភានេះ។ ទីក្រុងដេលី បានបដិសេធការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាទឹក Indus ឆ្នាំ១៩៦០ ដែលគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធទន្លេ Indus ភ្លាមៗបន្ទាប់ពីជនស៊ីវិល ២៦ នាក់នៅតំបន់ការស្មៀឥណ្ឌាត្រូវបានសម្លាប់ ដែលឥណ្ឌាហៅថាជាអំពើភេរវកម្ម។ ប្រទេសប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានស្តារឡើងវិញទេ បើទោះបីជាប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានយល់ព្រមបទឈប់បាញ់កាលពីសប្តាហ៍មុនបន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ បន្ទាប់ពីការផ្អាកការចូលរួមរបស់ឥណ្ឌាក្នុងសន្ធិសញ្ញានេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារែនដ្រា ម៉ូឌី (Narendra Modi) បានបញ្ជាឱ្យមន្ត្រីឱ្យពន្លឿនការធ្វើផែនការ […]
Tag: ប៉ាគីស្ថាន
ឥណ្ឌាវាយប្រហារប៉ាគីស្ថាន បណ្តាលឱ្យស្លា.ប់និងរបួសជាច្រើននាក់
ឥណ្ឌាបានវាយប្រហារប៉ាគីស្ថាន និងតំបន់កាស្មៀរនៅព្រឹកថ្ងៃពុធនេះ ដោយមានអ្នកស្លាប់យ៉ាងតិច ៨នាក់ ហើយប៉ាគីស្ថានបានហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម» ជាការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ដែលផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី ៧ ខែឧសភានេះ។ ចំពេលមានជម្លោះទឹកដីជិត ៨០ ឆ្នាំជុំវិញតំបន់កាស្មៀរ ការវាយលុករបស់ឥណ្ឌាបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយពួកអ្នកវាយប្រហារអ៊ីស្លាមដែលបានសម្លាប់អ្នកទេសចរហិណ្ឌូ ២៦ នាក់នៅតំបន់កាស្មៀរឥណ្ឌាកាលពីខែមុន។ ប្រទេសឥណ្ឌាបានចោទប្រកាន់ពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថានគឺជាអ្នកទទួលខុសត្រូវ ប៉ុន្តែប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធ។ ដោយហៅយុទ្ធនាការរបស់ខ្លួនថា «Operation Sindoor» ប្រទេសឥណ្ឌាបានបើកការវាយប្រហារទីតាំងប៉ាគីស្ថានចំនួនប្រាំបួននៅព្រឹកថ្ងៃពុធ លើហេដ្ឋារចនាសម្ព័ន្ធភេរវករ។ យោងតាមប្រភពការពារជាតិឥណ្ឌាបានឱ្យដឹងថា កងកម្លាំងឥណ្ឌាបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម […]

