តារាសម្តែងរូបសង្ហា ប៊ឺរី កម្រនឹងបង្ហាញពីជីវិតឯកជនរបស់ខ្លួនណាស់ ដោយឡែកចុងក្រោយនេះ ក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយ ម៉ាដាមដា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមក ស្រាប់តែលោកបានចេញមុខប្រកាសក្តែងៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយ ម៉ាដាមដា គឺជាទំនាក់ទំនងស្នេហានិងគម្រោងរៀបការនិងគ្នាយ៉ាងពិតប្រាកដ ។ បន្ទាប់ពីតារាសម្តែងលោក ប៊ឺរី បញ្ជាក់ច្បាស់បែបនេះ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈដូចមហាជនបានដឹងស្រាប់ហើយថា បុរសសង្ហា ប៊ឺរី តែងតែព្យាយាមលាក់បាំងពីជីវិតឯកជនរបស់ខ្លួន ហើយលោក៏កម្រនឹងនិយាយនៅលើបណ្តាញសង្គមដែរ ។ លោក ប៊ឺរី ចេញមុខប្រកាសក្តែងៗពីចំណងស្នេហារបស់ខ្លួនជាមួយ ម៉ាដាមដា […]