ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៥ ខែធ្នូនេះ បានលើកឡើងនូវសំណេរអត្ថបទមួយមានចំណងជើងថា «តំបន់និងពិភពលោកត្រូវថ្កោលទោសថៃ»។ ក្នុងសំណេរនោះ ឯកឧត្តម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៤ដូចខាងក្រោម៖ ១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាសុីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ […]
Tag: សង្គ្រាម
រាល់ការខូចខាតដោយសារសង្រ្គាម តើនរណាជាអ្នកសង? ថៃជាអ្នកបង្ក ជាអ្នកឈ្លានពានកម្ពុជា តើទទួលខុសត្រូវសងដែរឬទេ?
សំណួរសួរថា ពេលចប់សង្រ្គាម ការខូចខាតផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្រ្គាមនោះ តើនរណាជាអ្នកសង? តើប្រទេសថៃដែលបានធ្វើឱ្យមានការខូចខាតទាំងនោះ ទទួលខុសត្រូវសងដែរឬទេ? សំណួរអំពីសំណងលើការខូចខាតដោយសង្រ្គាមទាំងនេះ ត្រូវបានបកស្រាយដោយលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ៉ាងដូច្នេះថា៖ កាលពីសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនដែលចាញ់សង្រ្គាម ត្រូវធ្វើការសងការខូចខាត ទៅលើប្រទេសនិមួយៗដែលជប៉ុនបានធ្វើឱ្យខូចខាតក្នុងពេលសង្រ្គាម? ប៉ុន្តែ ការដែលជប៉ុនទទួលខុសត្រូវសងការខូចខាតទាំងនោះ គឺដោយសារ ជប៉ុន ជាអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើភាគីជម្លោះបញ្ឈប់សង្រ្គាមដោយការធ្វើការចចារនោះ […]
OHCHR ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិសិទិ្ធមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម Volker Türk បានរម្លឹកថា […]
ប្រមុខការទូតកម្ពុជា ប្រាប់សហភាពអឺរ៉ុបពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។ លោកជំទាវ […]
សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]
ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម” ៖ យុទ្ធសាស្ត្រ “ពន្លត់ភ្លើង” សង្គ្រាមខ្មែរ-ថៃ
បងប្អូនធ្លាប់ឆ្ងល់ទេថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងរវាង កម្ពុជា និង ថៃ តើបងធំ ចិន នឹងជួយខាងណា? ឥឡូវបានចម្លើយហើយ គឺមិនមែនជួយខ្មែរវាយថៃ ឬជួយថៃវាយខ្មែរទេ តែចិននឹងប្រើវិធីម្យ៉ាងដែលគេហៅថា “ចាប់ក្តាមដាក់ក្នុងក្អម”។តោះ! មកមើលថាតើវាមានន័យយ៉ាងណា?១. ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម”សម្រាប់ទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជា “សុបិនអាក្រក់ខាងយុទ្ធសាស្ត្រ”។ចិនកំពុងឈរនៅកណ្តាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖១.១~ កម្ពុជា (មិត្តនយោបាយស្មោះត្រង់)នៅក្នុងក្រសែភ្នែកចិន កម្ពុជា ត្រូវបានចាត់ទុកជា […]
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តំណាងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងមហោស្រពមិត្ដភាព កម្ពុជា-ចិន លើកទី២ «មិត្ដភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន […]
មរតកសង្គ្រាមឈ្លានពាន ៥ថ្ងៃ! បណ្តាញព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន ចុះផ្តិតយករូបភាពពិត ព័ត៌មានពិតពីកម្ពុជា ដេីម្បីផ្សព្វផ្សាយការពិតទៅកាន់ពិភពលោក
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅពិនិត្យផ្តិតយករូបភាពពិត ព័ត៌មានពិត ដេីម្បីផ្សព្វផ្សាយការពិតទៅពិភពលោក។ សរុបអ្នកសារព័ត៌មានចំនួន៣៤នាក់ មកពី១៩អង្គភាពសារព័ត៌មាន ដែលអញ្ជេីញមកពីប្រទេសឥណ្ឌូណេសុី ម៉ាឡេសុី សឹង្ហបូរី វៀតណាម ចិន បូករួមទាំងអ្នកសារព័ត៌មានជាតិ។ ទីតាំងដែលក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះពិនិត្យ និងធ្វើទស្សនកិច្ច រួមមានតំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន […]
CMAC៖ ទិសខេត្តឧត្តរមានជ័យ ត្រូវបានយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះចំនួន ១.៥៤៩គ្រាប់
បេីផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ន នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស […]
បណ្តាអង្គទូត និងភ្នាក់ងារបរទេសជិត ៣០ស្ថាប័ន បន្តចុះពិនិត្យជំរុំជនភៀសសឹករបស់ពលរដ្ឋខ្មែរ ដែលជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ
គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ […]

