នាយករដ្ឋមន្ត្រីសិង្ហបុរី អរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ទូរស័ព្ទអបអរសាទរលទ្ធផលនៃការបោះឆ្នោត

នាយករដ្ឋមន្ត្រីសិង្ហបុរីដែលទើបឈ្នះការបោះឆ្នោតថ្មី លោក ឡររែន វ៉ូង (Lawrence Wong) បានបង្ហាញការសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំងក្នុងនាមជាប្រទេសក្នុងប្លុកតែមួយ ដោយបានទទួលទូរស័ព្ទពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីញ (Pham Minh Chinh) ចូលរួមអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេកបុកផ្លូវការណ៍របស់នាយករដ្ឋមន្ត្រីសិង្ហបុរី […]

ក្រុមហ៊ុនមកពីចិន បង្ហាញបំណងវិនិយោគលើការចម្រា​ញ់​ប្រេង​ឆៅ នៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែងនូវចំណាប់អារម្មណ៍ […]

កូរ៉េ​ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសជំនួបនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលកម្ពុជា-ឡាវ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ វៀងថុន ស៊ីផាន់ដន បានបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង […]

ពលរដ្ឋជាង៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ ទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យTYDA

ប្រជាពលរដ្ឋប្រមាណជាង ៤០០០នាក់ បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅវិទ្យាល័យព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង ព្យាបាលជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ […]

សមាជិករដ្ឋសភាជប៉ុន ប្តេជ្ញាកៀរគរ​វិនិយោគិនជប៉ុនឲ្យមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម NISHIMURA Yasutoshi បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ […]

ក្រុមហ៊ុន ADATA បង្ហាញបំណងចង់វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ […]

កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ធ្វើឲ្យមហាជនដឹងកាន់តែច្បាស់ពីជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិមាតុភូមិ

បន្ទាប់ពីចេញកម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កំពុងចាក់បញ្ចាំងនៅបណ្ដាញស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើនទទួលការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេបានប្រគល់សិទ្ធិដល់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” គឺជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបស់កម្ពុជា បានពង្រាយពាសពេញផ្ទៃប្រទេស មិនមែនតែនៅភ្នំពេញទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នកិច្ចការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលពង្រាយពាសពេញផ្ទៃប្រទេស មិនមែនតែនៅភ្នំពេញនោះទេ។ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ តម្លៃ១៨៨លានដុល្លារ ដែលធ្វើឡើងនៅខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ។ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក […]

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានយកទៅចែកជូនកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ១១៣ នៅខេត្តរតនគិរី

ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ […]