សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការថា៖ “ប្រពៃណីយេីងយេីងរក្សាយេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក ពិសេសបងប្អូនជាភ្ញៀវទេសចរណ៍ជាច្រេីននៃកម្មវិធី Gumball 3000 បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទស្សនាសិល្ប:បូរាណខ្មែរ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។ សូមស្វាគមន៍មកកាន់កម្ពុជា និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច”។ សូមជម្រាបថា នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជី“រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
“រមណីយដ្ឋានប្រាសាទកោះកេរ” បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ គឺមានរយៈមួយឆ្នាំហើយនែការចុះបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារលិខិតអបអរសាទរ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ […]
មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត នឹងជួយអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឈានដល់កម្រិតស្តង់ដាតំបន់និងអន្តរជាតិ
អគារមជ្ឈមណ្ឌលកណ្តាល,អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណតនៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ មជ្ឈមណ្ឌលកណ្តាលនេះមានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ […]
រថយន្តក្រុងជិត៥០០គ្រឿង ត្រៀមដឹកពលរដ្ឋទៅស្រុកកំណើត ឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ
រាជរដ្ឋាភិបាល នឹងត្រៀមបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះការបាត់បង់ជីវិតប្រជាជនថៃ ដោយសារព្យុះទីហ្វុង Yagi
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្ញើជូន លោកជំទាវ Paeto ngt arn Shinawatra នាយករដ្ឋមន្ត្រីថៃ ចំពោះសោកនាដកម្មបង្កឡើងដោយព្យុះទីហ្វុង Yagi ដែលបានបាត់បង់ជីវិតមនុស្ស របួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ។ ក្នុងសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត […]
ទស្សនៈបណ្ឌិត៖ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត
“សម្តេចធិបតី ជាមេដឹកនាំរបស់ប្រជាជន ជ្រើសរើសដោយប្រជាជន និងដើម្បីប្រជាជន។ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត ដែលមានឥរិយាបថបែបអភិជននិយមដែលនៅដាច់សែនឆ្ងាយពីប្រជាជន សូមផ្លាស់ប្តូរឥរិយាបថទៅជាមនុស្សរបស់ប្រជាជន និងដើម្បីប្រជាជន”។ នេះបើតាមការលើកឡើងរបស់លោ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាថ្មីម្តងទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញភាពសាមញ្ញា និងស្និទ្ធស្នាលជាមួយបងប្អូនអាជីវករ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ព្រមទាំងថ្វាយបង្គំព្រះ នៅវត្តឥន្ទបត្តបុរីខាងជើង និងខាងត្បូងអង្គរវត្តនាថ្ងៃ១៥ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តរឹតបន្តឹងស្តង់ដារជ្រើសរើសពេទ្យ ដោយសុខចិត្តរើសបានតិច តែមានគុណភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ជាអាទិភាព ក្នុងនោះ ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។ ការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា […]
សម្តេចធិបតី ផ្តាំឲ្យដាក់វិន័យគ្រូពេទ្យឱ្យតឹងរឹងពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់
ក្នុងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។ បើតាមសម្ដេចធិបតីគ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេចធិបតីអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា ជំហានទី១ […]
ធនាគារអភិវឌ្ឍអាស៊ី ជឿជាក់ថា កម្ពុជានឹងអាចសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងមានភាពធន់នឹងអាកាសធាតុ។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ លោកជំទាវ Fatima Yasminជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ខាងមុខ […]
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន ហោះមកកម្ពុជាពង្រឹងក្របខ័ណ្ឌបក្សនិងគូសបញ្ជាក់ពីការគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែកញ្ញា នៅវិមាន៧មករា ឯកឧត្តម ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះសមិទ្ធផលលេចធ្លោជាច្រើន ក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហើយ បណ្ដាអង្គការអន្តរជាតិ រួមទាំងធនាគារពិភពលោក ក៏បានវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ឯកឧត្តម ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងបានសង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា […]

