នៅសល់ ៧ថ្ងៃទៀត! ចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» កំពុងបន្តយ៉ាងផុសផុល

គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសល់ ០៧ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោហើយ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ខណៈពិធីការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ ចលនាជាតិដ៏ផុសផុលកំពុងបន្តបង្ហាញការគាំទ្រគម្រោងដ៏ខ្លាំងក្លា ក្នុងការរុញច្រានឲ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ ក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន សិស្សនិស្សិត ស្ថាប័នឯកជន​គណបក្សនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចេញវីដេអូ […]

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៩ កក្កដា ២០២៤នេះ ។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្រុមក្មេងទំនើង និងដកហូតម៉ូតូទុក ៣ទៅ ៦ខែ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្មេងទំនើង កាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងក្មេងទំនើងបង្ហោះម៉ូតូ ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម។ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅសម្តេចបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ ជាការឆ្លើយតប […]

ចុងសប្តាហ៍! នាយករដ្ឋមន្ត្រី ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ នៅសាលាបឋមសិក្សាអនុវត្ត

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ)​ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅសាលាបឋមសិក្សាអនុវត្ត ខេត្តកំពង់ឆ្នាំង ហេីយក៏ឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្ស។ គួររំលឹកបន្តិចថា ក្នុងពិធី​បញ្ចុះ​បឋម​សិលាសាង​សង់​សារ​មន្ទីរ «សម្តេច​ព្រះ​ព្រហ្ម​រតន​មុនី ពិន សែម» ​នៅ​ខេត្ត​សៀមរា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ។ ក្នុងឳកាសអញ្ជើញដាក់អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពនេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព […]

រាជធានីភ្នំពេញ នឹងមានការ​ប្រគំតន្ត្រីនិងបាញ់កាំជ្រួច២លើក នៅថ្ងៃបើក​ការដ្ឋាន​​ព្រែកជីកហ្វូណនតេ​ជោ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ខាងមុខ ។ ក្នុងនោះក៏មានការបាញ់កាំជ្រួច ចំនួន២លើក គឺ លើកទី១ នៅវេលាម៉ោង៧យប់នាទី និង លើកទី២ នៅវេលាម៉ោង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគណនី Tik Tok ផ្លូវការផ្ទាល់ខ្លួនសម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះថា Manet Hun សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ នៅក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ “សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) […]

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា មិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ​នៅខេត្តកំពតនិងខេត្តកែប

ក្នុងសំណេរនៅលើហ្វេកបុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបនោះទេ លើកលែងតែតំបន់ដែលធ្លាប់បានផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ ដូចជានៅតំបន់ភ្នំបូកគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ៖ ដោយយសារនៅមានសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូកគោ […]

ព្រែកជីកហ្វូណនតេជោ៖ អច្ឆរិយៈនៃការធ្វើទំនើបកម្មផ្លូវទឹកបុរាណដ៏អស្ចារ្យមួយនៅកម្ពុជា

ការសម្រេចចិត្តនៅក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺជារបត់នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ក៏ដូចជាផ្ទាំងសម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលនាំមកនូវសក្តានុពលរបស់កម្ពុជាឈានទៅរកផ្លាស់ប្តូរការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែឯករាជ្យ។ ​មកដល់ពេលនេះ ចរិកលក្ខណៈ និងគោលបំណងនៃការកសាងព្រែកជីកហ្វូណនតេជោនេះឡើង វាជាទស្សនវិស័យដែលថ្នាក់ដឹកនាំកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីកសាង និងពង្រឹងឧត្តមភាពរបស់កម្ពុជា ពីព្រោះមកដល់ពេលនេះប្រព័ន្ធផ្លូវទឹកដែលមាននៅកម្ពុជា ដែលមានប្រវែងសរុបប្រមាណជា ១ ៧៥០គីឡូម៉ែត្រ គឺអាចត្រឹមតែតភ្ជាប់ផ្លូវដឹកជញ្ជូនត្រឹមទន្លេសំខាន់ៗបី គឺ ​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់ប៉ុណ្ណោះ ប៉ុន្តែការតភ្ជាប់សមុទ្រគឺគ្មានឡើយ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាសទ្ធាភិរ័ត្នញាណ ហ៊ី ឡាយ ដែលជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាសៀលថ្ងៃទី២៣ កក្កដា ២០២៤ បានអញ្ជើញចូលរួមគោរពវិញ្ញា​ណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ […]