ទៅសម្តែងនៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារហើយ តារាសម្តែង រតនៈ វិសិដ្ឋ ទើបមានឱកាសបានសម្តែង និង ច្រៀងរួមគ្នាជាមួយអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ជាលើកដំបូងក្នុងជីវិត ។ លោក រតនៈ វិសិដ្ឋ និយាយទាំងក្តីរំភើបនិងត្រេអរថា « ទំរាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកទឹកដីនេះច្រើនលើកក្តី ជាលើកទី១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត » ។ […]
Tag: អម្ពរទេវី
ខណៈជីវិតកាន់តែមានសុភមង្គល អតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ផ្តាំទៅកាន់តែអ្នកគាំទ្របែបនេះ !
ខណៈពេលដែលជីវិតកាន់តែមានសុភមង្គលនៅលើទឹកដី សហរដ្ឋអាមេរិក អតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី បានផ្តាំផ្ញើទៅកាន់តែអ្នកគាំទ្របែបនេះ ។ ថ្វីដ្បិតតែបោះបង់ចោលសិល្បៈទៅសោយសុខជីវិតនៅលើទឹកដី អាមេរិក ក្តី តែអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែបង្ហាញនូវការនឹករលឹកទៅកាន់អ្នកគាំទ្រ និងបានបង្ហោះរូបភាពជាច្រើនដើម្បីចែករំលែកដល់អ្នកគាំរបស់ខ្លួនបានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនដែលខាន ។ ទស្សនិកជននៅពេលដែលឃើញជីវិតរបស់អ្នកស្រីពោរពេញដោយក្តីសុខ និងសុភមង្គលបែបនេះ ម្នាក់ៗមានការច្រណែនជាខ្លាំង ។ ស្របពេលជាមួយគ្នានេះអ្នកស្រី អម្ពរ ទេវី ថែមទាំងបានផ្តាំផ្ញើនូវពាក្យពេចន៍ខ្លះៗទៅកាន់អ្នកគាំទ្រ និងមនុស្សជុំវិញខ្លួនថា « ដាំក្តីស្រឡាញ់ឱ្យបានច្រើន » ។ […]
