ស្ថានភាពនៅខេត្តបាត់ដំបងពេលនេះកំពុងតែជ្រួលច្របល់ដោយសារ ក្រោយយោធាថៃឈ្លានពានបានរំលោភមកកាន់តែជ្រៅចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជាដល់ស្រុកបាណន់ ហើយដែលអាចនិយាយបានថាកាន់តែខិតចូលទៅកាន់សភាវៈសង្រ្គាមមែនទែនហើយ។ ពាក់ព័ន្ធនឹងសកម្មភាពរំលោទបំពានរបស់យោធាថៃអតីតអ្នកសារព័ត៌មានជើងចាស់ លោក ម៉ៅ វុត្ថា បានលើកឡើងថា ដោយសារលទ្ធភាពរបស់យើងមិនអាចទប់ទល់ជាមួយនឹងអាវុធទំនើបរបស់សៀមបាន ជាពិសេសគឺយន្តហោះប្រយុទ្ធ F16 Grippen & T-50TH ឬ ដូច្នេះហើយ លោកសូមជូននូវសេចក្តីណែនាំមួយ ទាក់ទងនឹងវិធីសាស្រ្តការពារខ្លួន។  អ្វីដែលសំខាន់ជាងគេ និងដំបូងបំផុតគឺ តាំងសតិ កុំជ្រួលច្របល់។ ការថែរក្សា សុវត្ថិភាពផ្លូវចិត្ត ក្នុងកំឡុងពេលមានអាសន្ន […]