យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើនជំនឿទុកចិត្តគ្នា

នាវេលាម៉ោង ១០ព្រឹកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការ​ណ៍​ឃ្លាំ​មើល​ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

ស្ថានទូតចិននៅកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេសដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់របស់កម្ពុជាថៃឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនូវប្រក្រតីភាព ហើយមិត្តចិនបានយកចិត្តទុកដាក់យ៉ាងខ្លួន លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំងមើលតាមដានពីស្ថានភាពព្រំដែន យ៉ាងយកចិត្តទុកដាក់។ នេះជាគូសបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អត្ថបទ៖ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សា​យ​​ព័ត៌មាន​មិនពិត ដែលប៉ះពាល់ដល់​​កិច្ចសន្ទនា​សន្តិភាព

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា ចំណុចនេះ […]

អាមេរិក នឹងប្រើប្រព័ន្ធឃ្លាំមើល​តាម​អាកាស​និងបច្ចេកវិទ្យាទំ​នើបៗ ដើម្បី​តាមដា​ន​បទឈប់បាញ់កម្ពុជា-ថៃ

នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក […]

កម្ពុជា ឯកភាពតាមសំណើថៃ រៀបចំកិច្ចប្រជុំGBC) នៅម៉ាឡេស៊ី

នៅក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ កម្ពុជា បានឯកភាពសំណើររបស់ភាគីថៃ ក្នុងការរៀចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាការកិច្ចការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡា​ឡាំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែកម្ពុជាស្នើឱ្យសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា […]

រឿងព្រំដែន! កម្ពុជា បន្តប្រាប់​ឲ្យគោរពកិច្ចព្រមព្រៀង ដើម្បីបញ្ចៀ​ស​ភាព​តានតឹងឬការប៉ះទង្គិចគ្នា ខណៈថៃនៅតែបំពាន

ក្រសួងការពារជាតិកម្ពុជា បានក្រើនរម្លឹកដល់ភាគីថៃ ឲ្យត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន […]

5
Promotion