ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសើរវីរភាពកងទ័ព ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពានរបស់ថៃ។ ឯកឧត្តមបានឱ្យដឹងថា តាងនាមឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឯកឧត្តមបានមកសួរសុខទុក្ខ និងថែ្លងអំណរគុណដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ។ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសបានប្រាប់ខ្ញុំថា“មកព្យាបាលនៅទីនេះ តែអារម្មណ៍ខ្ញុំនៅតែជាមួយជួរមុខ ហើយប្រុងប្រៀបប្រយុទ្ធជានិច្ច”។ បើទោះបីជាត្រូវសម្រាកព្យាបាលរបួសដោយសារការប្រយុទ្ធក៏ដោយ ក៏ទឹកចិត្តក្លាហានរបស់វីរកងទ័ពយើងនៅតែអង់អាចមុះមុតបេ្ដជ្ញាបន្ដការពារបូរណភាពដែនដីមិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហ៊ុន […]
Tag: ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បេសកកម្មចូលរួមជួយទៅដល់យុទ្ធជននៅជួរមុខមិនទាន់ចប់ទេ ដរាបណាស្ថានភាពមិនទាន់វិលត្រលប់មកប្រក្រតីវិញ
នៅថ្ងៃទី១១ មិថុនានេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌ទូទាំងប្រទេស ទៅជូនកងទ័ពកំពុងឈរជើងនៅជួរមុខ តាមបណ្តោយព្រំដែននិងគ្រួសារកងទ័ពផងដែរ។ កម្មវិធីនេះ ប្រព្រឹត្តទៅនាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជាថ្មីម្ដងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ចំពោះការចូលរួមចំណែក។ ឯឧត្តមបានគូសបញ្ជាក់ថា «បេសកកម្មរបស់យើងមិនទាន់ចប់ទេ […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មើលឃើញពីស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជាពោរពេញដោយថាមពល និងអានុភាពមិនថមថយ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៩ ខែមិថុនានេះ បានលើកឡើងថា ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ឯកឧត្តមបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។ ឯកឧត្តមបានគូសបញ្ជាក់ថា «បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។ យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស […]
បញ្ហាព្រំដែន! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ
ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នាបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញវិនិយោគមកខេត្តកំពង់ស្ពឺ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ […]
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បង្ហាញឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន
ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ឯកឧត្តមបន្តថា ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព […]
