រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្រាន់តែឭតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងនាថ្ងៃ២៩ ខែកក្កដានេះថា៖ «អ្នកលេងបណ្តាញសង្គម ក្រុម MMO​ និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ​ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ»។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ […]

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ បច្ចុប្បន្នយុវជនយល់ដឹងច្រើនលើប្រព័ន្ធបច្ចេកវិទ្យា និង មានទូរសព្ទឆ្លាតវៃនៅក្នុងដៃតែក៏ត្រូវចេះប្រើប្រាស់ឱ្យចំទិសដៅ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យុវជននាពេលបច្ចុប្បន្ននេះមានការយល់ដឹងច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យា។ហើយបើទោះបីយុវជនបានកាន់ស្មាតហ្វូន ដែលជាទូរសព្ទឆ្លាតវៃនៅនឹងដៃក៏ត្រូវមានក្រុមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យា នេះឱ្យបានត្រឹមត្រូវ និង ចំទិសដៅផងដែរ។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ(20th Asia Media Summit)នាសណ្ឋានគារសុខាសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ការដែលយុវជនបានយល់ដឹងលើវិស័យបច្ចេកវិទ្យានេះហើយចាំបាច់ណាស់ក៏ចៀសវាងបង្កបញ្ហាឬទៅរំលោភបំពានច្បាប់, ទី២ត្រូវចេះទប់ស្កាត់កុំឱ្យខ្លួនឯងចាញ់បោកក្នុងទំនាក់ទំនងសង្គមព្រោះនាពេលនេះការចាញ់បោកតាមប្រព័ន្ធអនឡាញបើយើងមិនបានគិតគូរបញ្ហានេះមិនបានពង្រឹងចំណេះដឹងខ្លួនយើងទេ យើងអាចនឹងចាញ់ការឆបោកពីសំណាក់ជនទុច្ចរិតដែលព្យាយាមបោកប្រាស់យើងតាមប្រព័ន្ធអនឡាញគ្រប់ពេលវេលា ។ ជាមួយគ្នានេះត្រូវចេះប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យានេះឱ្យបានល្អ ត្រូវចេះគោរពសិទ្ធិអ្នកដទៃ ពីព្រោះនាពេលនេះអ្វីដែលយើងបាន ឃើញ”Cyber bullying” ពោលគឺការវាយប្រហារទៅលើបុគ្គលម្នាក់ទៅតាមប្រព័ន្ធបច្ចេកវិទ្យាតាមបណ្តាញសង្គមដែលធ្វើឱ្យម្នាក់នោះគឺអាចបាក់ទឹកចិត្តឬ […]

5
Promotion