ឯកឧត្តម ហ៊ុន ម៉ានី៖ ខឿនការពារជាតិប្រជាជននឹងនៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ពជួរមុខដែរលះបង់អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បង្ហាញនូវក្ដីរំភើបដែលបានឃើញប្រជាជាតិកម្ពុជាសាមគ្គីរួបរួមគ្នាជាធ្លុងមួយដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា « ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហំពីខឿនការពារជាតិប្រជាជនទៅកាន់កងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ […]

ទង់ជាតិកម្ពុជា ខ្នាតធំនឹងផុសឡើងលើវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃស្អែកនេះ

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្នាតធំមួយនឹងផុសត្រដែតឡើងនៅលើទីលានវាលស្មៅ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងកម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»នាថ្ងៃទី១៩ កក្កដា ស្អែកនេះ។ ទង់ជាតិខ្នាតធំនេះ នឹងត្រូវកាន់ជ្រោងឡើងដោយក្រុម​យុវជនកម្ពុជាជាច្រើននាក់ ដែលជាការសរបញ្ជាក់យ៉ាងច្បាស់ថាយុវជនកម្ពុជា ត្រូវក្រោកឈរឡើង លើកស្ទួយកិត្យនុភាពជាតិ បង្ហាញមោទនភាពជាតិរបស់ខ្លួន និងប្តេជ្ញា​ការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាព បូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ កម្មវិធី «តស់!យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ» និងមានការជ្រោងទង់ជាតិ នៅលើទីលាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺមានគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាមិនភ័យខ្លាច! សន្តិភាពជាជម្រើសដំបូង ការពារដែនដីជាជម្រើសចុងក្រោយ

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គម នាថ្ងៃទី២៥ ខែមិថុនានេះ ដោយបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍គំរាមកំហែង និងសកម្មភាពចម្រូងចម្រាសរវាងកម្ពុជា-ថៃ ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា៖ «ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន»។  លើសពីនេះ […]

ពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ បានចូលរួមធ្វើដំ​ណើ​រថ្មើរជើងនៅទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញកា​រគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង […]

ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាមានគុណតម្លៃ និងបន្ទាត់ក្រហមដែលមិនត្រូវឲ្យជាតិសាសន៍ដទៃបំពានជាដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន(ស.ស.យ.ក) កម្ពុជា បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។ ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថាបងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។ ឯកឧត្តម […]

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសារជាថ្មីឲ្យ​ពលរដ្ឋខ្មែរជឿជាក់លើសមត្ថ​ភាព​របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យា​នុភាព​ខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះ​មុខនេះ​តាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។ ការអំពាវនាវជាថ្មីនេះ ដោយសារឯកឧត្តម កត់សម្គាល់ឃើញ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល

កន្លងមក ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន១៦ដង ស្មើនឹង៤២លើក ដោយបានជ្រើសរើសមន្ត្រីចំនួន៤១៩៧ នាក់ ដើម្បីបម្រើការងារតាមបណ្តាក្រសួង ស្ថាប័នចំនួន៨ ក្នុងចំណោមបេក្ខជនចូលរួម ប្រមាណជាង១២ ម៉ឺននាក់។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រឡងប្រជែងនីមួយៗ ត្រូវតែប្រតិបត្តិតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ យុទ្ធនាការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវ«បរិយា​កាសគ្មានវិវាទ»​នៅកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៥៩ ៩៥៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក កាលពីថ្ងៃទី ២២ មេសា ២០២៥ ក្រោយបានអនុវត្តយុទ្ធនាការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។ នៅក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន […]

ឯកឧត្តម ហ៊ុន ម៉ានី៖ ពិការភាពមិនមែនជាឧបសគ្គសម្រាប់ការដុសខាត់ និងពង្រឹងសមត្ថភាពខ្លួននោះទេ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្នុងនាមជាកូនដែលមានឪពុកជាជនមានពិការភាព  ឯកឧត្តមពិតជាយល់ពីអារម្មណ៍មួយនេះ។ ហើយតាមរយៈការសង្កេតទៅលើទស្សនៈ និងការប្តេជ្ញាចិត្តរបស់លោកពុក ដែលក្នុងនោះ ពិការភាពរបស់គាត់មិនមែនជាឧបសគ្គសម្រាប់លោកពុកក្នុងការដុសខាត់ ពង្រឹងសមត្ថភាពខ្លួនរហូតអាចក្លាយខ្លួនជាអ្នកដឹកនាំ ដែលបានកសាងសមិទ្ធផលចជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន ឯកឧត្ដម ជឿជាក់ថាបងប្អូនដែលមានពិការភាព អាចយកគំរូវីរភាពនេះសម្រាប់ជាប្រទីបបំភ្លឺផ្លូវឆ្ពោះទៅឈោងចាប់អនាគតភ្លឺស្វាងរបស់ខ្លួន។ ការលើកឡើងរបស់ឯកឧត្តម បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយសមាជិកសមាជិកា នៃសមាគម […]

ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យពលរដ្ឋកម្ពុជា បានជួបជុំនិងធ្វើបុណ្យរួមគ្នា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលនៅថ្ងៃនេះ […]

5
Promotion