អគ្គមេបញ្ជាការនៃកងទ័ពកម្ពុជា និងឡាវ បានជួបពិភាក្សាគ្នា និងបានអះអាងនូវការតាំងចិត្តជាថ្មី ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។ ការអះអាងបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស […]
Tag: កងទ័ព
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសាររងគ្រោះកំពុងជួបទុក្ខលំបាក
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរយុទ្ធជន និងក្រុមគ្រួសារ […]
ឯកឧត្តម កែវ រ៉េមី៖ កងទ័ពកម្ពុជាត្រូវបានប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសប្រសិទ្ធនាមនិងចារទុកថា ជាវីរជនការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាន
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងមកពី ៦អង្គភាព នៃស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបីចំណុចសំខាន់ៗ ដែលធ្វើឱ្យការតស៊ូប្រយុទ្ធក្នុងការការពារជាតិរបស់វីរកងទ័ពក្លាយជាចំណុចខ្លាំងរបស់កម្ពុជា។ ទីមួយ៖ […]
ICRC នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨ និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធ
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើ សុំ ឱ្យ អង្គការ កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួប ពិភាក្សា ការងាររវាងឯកឧត្តម និងលោក […]
កម្ពុជា-ម៉ាឡេស៊ី បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក
កម្ពុជា-ម៉ាឡេស៊ី បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក […]
កំពុងរើសបន្ថែម! យុវជនចង់ចូលបម្រើការក្នុងជួរកងទ័ព ត្រូវមានភក្ដីចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក។ នេះបើតាមសេចក្ដីណែនាំស្ដីពីការអនុវត្តការងារជ្រើសរើសពលទាហាន របស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌកងទ័ពជើងគោក ផ្សព្វផ្សាយនាពេលថ្មីៗនេះ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍ ហើយក៏សម្រាប់ការជ្រើសរើសពល ទាហានបំពេញក្របខ័ណ្ឌផងដែរ មិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ព ជើងគោកប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាសផងដែរ តាមផែនការឆ្នាំ២០២៥-២០២៦។ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការជ្រើសរើសពលទាហានបំពេញក្របខណ្ឌកងទ័ពជើងគោក គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បានណែនាំដល់អនុគណៈកម្មា ត្រូវធ្វើការសម្របសម្រួលប្រមូលទិន្នន័យចំពោះសាច់ញាតិបង្កើតយោធិនកំពុងការងារ និងអតីតយុទ្ធជន ឬយោធិនពលី ពិការ ក្នុងភូមិសាស្ត្រយោធភូមិភាគនីមួយៗ […]
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រួសារវីរកងទ័ពជួរមុខ ៥៣គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]
វីរកងទ័ព៖ “បើទោះបីជាត្រូវមកព្យាបាលរបួស តែអារម្មណ៍ចង់ត្រឡប់ទៅជួរមុខវិញ ដើម្បីការពារបូរណភាពដែនដី”
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសើរវីរភាពកងទ័ព ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពានរបស់ថៃ។ ឯកឧត្តមបានឱ្យដឹងថា តាងនាមឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឯកឧត្តមបានមកសួរសុខទុក្ខ និងថែ្លងអំណរគុណដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ។ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសបានប្រាប់ខ្ញុំថា“មកព្យាបាលនៅទីនេះ តែអារម្មណ៍ខ្ញុំនៅតែជាមួយជួរមុខ ហើយប្រុងប្រៀបប្រយុទ្ធជានិច្ច”។ បើទោះបីជាត្រូវសម្រាកព្យាបាលរបួសដោយសារការប្រយុទ្ធក៏ដោយ ក៏ទឹកចិត្តក្លាហានរបស់វីរកងទ័ពយើងនៅតែអង់អាចមុះមុតបេ្ដជ្ញាបន្ដការពារបូរណភាពដែនដីមិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហ៊ុន […]
អនុព័ន្ធយោធា៩ប្រទេស ចេញពីភ្នំពេញ ទៅឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែនកម្ពុជានិងថៃ
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា មកពីប្រទេសចំនួន៩ និង១៤រូបបានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ។ អនុព័ន្ធយោធាមកពី ៩ប្រទេសនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន […]
អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាចនិងអាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានាសរុប១២ប្រទេស មានចំនួន២០រូប ចុះពិនិត្យដោយផ្ទាល់ និងសង្កេតការណ៍នៅតំបន់ព្រំដែន ក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។ ការដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។ គួរបញ្ជាក់ថា កាលាពីថ្ងៃទី២៩ កក្កដា ម្សិលមិញ ឯឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា […]
