កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ការពិភាក្សារបស់ខ្លួនហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។ ក្រសួងការពារជាតិ បញ្ជាក់ថា គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ […]
Tag: កម្ពុជា
ប្រតិភូថៃមកប្រជុំនៅច្រកអន្តរជាតិប៉ោយប៉ែត ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិសេសថ្នាក់យោធភូមិភាគកម្ពុជា-ថៃ
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា […]
ឯកឧត្តម កែវ រ៉េមី៖ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមកម្ពុជា-ថៃ លើកទី៣ បើទោះអនុទីន ចាញ់ឆ្នោត
ឆ្លើយតបជាមួយនឹងមតិដែលបានលើកក្នុងការព្រួយបារម្ភថា បើលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះថៃបច្ចុប្បន្នចាញ់ឆ្នោតនឹងមានសង្រ្គាមជាលើកទី៣ ជាមួយកម្ពុជា ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ នឹងថាសម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជា -ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យ។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី៨ ខែមករាម្សិលមិញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញទស្សន:ចំពោះជោគវាសនាលោក អនុទីន […]
ចិនឲ្យកម្ពុជា-ថៃ ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
«ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ ទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិងពីន ផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ។ ឯកអគ្គរដ្ឋទូតចិនលើកឡើងថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ «ចិន […]
អ្នកស្រី ម៉ីសន សុធារី៖ ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត
ស្រាយចម្ងល់របស់ប្រជាពលរដ្ឋមួុយចំនួមដែលបារម្ភថា ចុះបើលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានជួយមិនបាន? ចុះបើអាស៊ានដោះស្រាយមិនចេញ តើយើងទៅជាយ៉ាងណា? ឆ្លើយនឹងសំនួរខាងលើនេះអតីតអ្នកសារព័ត៌មានជើងចាស់ អ្នកស្រី ម៉ីសន សុធារី បានពន្យល់លើបណ្តាញសង្គមរបស់អ្នកស្រីនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះថា ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត។ សូមពន្យល់ត្រង់នេះបន្តិចថា យន្តការអាស៊ាន គឺសម្របសម្រួល Mediation ប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យ យើងនឹងឈានចូលដល់យន្តការធំបំផុតគឺ UNSC ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ អ្នកស្រីលើកឡើងថា […]
សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ
លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រភពដដែល បានបន្តថា សហរដ្ឋអាមេរិក ទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា […]
លោក ត្រាំ រំពឹងថា កម្ពុជា-ថៃ នឹងគោរពនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីប៉ះទង្គិចគ្នាជាថ្មី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវតាមបណ្តោយព្រំដែនដែលមានជម្លោះរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃចន្ទ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោក ត្រាំ ប្តេជ្ញាចិត្តធ្វើការដើម្បីបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងដែរថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបញ្ចប់ជម្លោះនេះ។ សាររបស់ប្រធានាធិបតីអាមេរិក បានកើតឡើងនៅពេលដែលប្រទេសថៃបានបើកការវាយប្រហារតាមអាកាសលើកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ។ សកម្មភាពនេះ […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង
ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ កាលពីល្ងាចម្សិលមុិញថ្ងៃចន្ទទី៨ វីរកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មុិញនិងព្រឹកអង្គារ៍នេះ។ បើតាមសំណេរបញ្ជាក់លើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ។ សម្តេចតេជោ បានថ្លែងថា តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា និងប្រើកម្លាំងវាយយក ១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ សម្តេចតេជោមានប្រសាសន៍ថា យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះ ផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្តេចតេជោ បញ្ជាក់ថា សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃ […]
យោធាថៃ ពង្រីកការវាយប្រហារលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ
យោធាថៃនៅតែបន្តពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល បានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ […]
ប្រធានអាស៊ាន ជំរុញឱ្យសៀម-កម្ពុជា អនុវត្តការអត់ធ្មត់អតិបរមា និងប្រើប្រាស់យន្តការដែលមានស្រាប់
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្ដីថ្លែងការណ៏ក្រោយទាហានសៀមបើកការវាយប្រហារទ័ពអាកាសលើប្រទេសកម្ពុជាតាមពីថ្ងៃអាទិត្យម្សិលមិញ និងនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្នុងតំបន់អានសេះ, ប្រាសាទតាមាន់ធំ, តំបន់ប្រាសាទព្រះវិហារ, ៥មករា និងចំការចេក ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ លើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន។ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ បើតាមលោក អាន់វ៉ា ការប្រយុទ្ធគ្នាឡើងវិញនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសថៃ និងកម្ពុជា […]
