មាន សូនីតា ប្រឹងថែរាងនិងសម្រស់ឱ្យស្អាតប៉ុហ្នឹងហើយនៅរកប្តីមិនបាន !

វ័យកាន់តែច្រើន មាន សូនីតា កាន់តែប្រឹងប្រែងថែរក្សារូបរាង និងសម្រស់ឱ្យស្រស់ស្អាត ប៉ុន្តែគួរឱ្យស្តាយនាងមិនទាន់រៀបការមានស្វាមីនៅឡើយទេ ។  កន្លងមក មាន សូនីតា តែងតែប្រាថ្នាជីវិតគូ និងបន់ស្រន់សុំឱ្យខ្លួនបានជួបគូស្រករឆាប់ ដើម្បីសាងជីវិតគ្រួសារនិងគេ ពីព្រោះនាងមិនចង់រស់នៅលីវតែម្នាក់ឯងទេ ជាក់ស្តែងជួបជាមួយនាងម្តងៗ នាងតែងតែនិយាយថា នាងចង់បានស្វាមីឆាប់ៗដូចមិត្តភក្តិដែរ តែរកដៃគូពិតប្រាកដមិនបាន ដូច្នេះមិនដឹងថាត្រូវរៀបការជាមួយបុរសណាម្នាក់ទេ ។  ថ្មីៗនេះផងដែរ មាន សូនីតា ក៏បានបង្ហាញពីការថែទាំរូបសម្រស់ និងរូបរាងរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ […]

ការងាររកស៊ីជួបបញ្ហា មាន សូនីតា បង្ខំចិត្តផ្អាកនិងងាកមកផលិតវិដេអូខ្លី !

ខណៈពេលដែលបានបិទហាងកាហ្វេរបស់ខ្លួនមួយកន្លែង ស្រាប់តែតារាសម្តែង មាន សូនីតា បានងាកមកផលិតវិដេអូខ្លីបង្ហោះនៅលើហ្វេសប៊ុកដូចជាសិល្បករមួយចំនួនដែរ ។ កន្លងមក មាន សូនីតា មិនដែលនឹកនាក្នុងការផលិតវិដេអូខ្លីដើម្បីរកប្រាក់ចំណូលឡើយ ភាគច្រើនាងមមាញឹកនៅក្នុងការងាររកស៊ីរបស់ខ្លួន ក្នុងមួយឆ្នាំៗនាងទទួលថតរឿងខ្នាតធំតែមួយរឿងប៉ុណ្ណោះ ។  ដោយឡែកប៉ុន្មានខែចុងក្រោយនេះតារាសម្តែង មាន សូនីតា ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ អាជីវកម្មមួយចំនួនរបស់នាងដែលបានបើកដំណើរការជាច្រើនឆ្នាំត្រូវបានបង្ខំបិទទ្វារ ដោយសារតែរកប្រាក់ចំណូលមិនសូវបាន ជាក់ស្តែងហាងកាហ្វេរបស់នាងមួយក​ន្លែងបានផ្អាកដំណើរការជាច្រើនខែមកហើយ ។  ជុំវិញនៃការវិលត្រឡប់មកផលិតវិដេអូខ្លីនេះត្រូវតារាសម្តែង មាន សូនីតា បញ្ជាក់ប្រាប់ថា […]

តារាសម្តែង មាន សូនីតា លេងមួយក្តាំងកក្រើកអស់ពិភពសិល្បៈ ! 

តារាសម្តែង មាន សូនីតា លេងមួយក្តាំងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។  ខណៈពេលដែលបង្ហាញរូបភាពស្វីតស្វីតនិងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងម្នាក់ៗឆ្ងល់ថា តើ មាន សូនីតា ពិតជាមានគូស្នេហ៍ពិតប្រាកដ ឬគ្រាន់តែជាការសម្តែង ? កន្លងមកតារាសម្តែង មាន សូនីតា កម្រនឹងបង្ហាញអាប្បកិរិយាប្លែកៗជាមួយបុរសណាម្នាក់ណាស់ បើទោះបីជានាងចង់រៀបការ និងមានគូជីវិតដូចជាមិត្តភក្តិក្តី ក៏នាងមិនដែលបង្ហាញមុខមាត់ពិតបុរសអាថ៌កំបាំងនៅក្នុងចិត្តឱ្យមហាជនបានឃើញដែរ ទើបតែថ្មីៗនេះនាងបែរជាបង្ហោះរូបភាព និងបង្ហាញពីចិញ្ចៀនពេជ្រដែលគូស្នេហ៍សុំរៀបការទៅវិញ ។  […]

កញ្ញា មាន សូនីតា ប្រលែងលេងជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច 

តារាសម្តែង មាន សូនីតា កម្រនឹងថតឈុតឆាកជាមួយសត្វសាហាវផ្សេងៗណាស់ ដោយឡែកក្រោយពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច នាងបានផ្លាស់ប្តូរមកថតរូបប្លែកៗជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច ហើយថែមទាំងបានប្រៀបធៀបមនុស្សមួយចំនួនទៅនិងសត្វពស់ផងដែរ ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះបង្ហាញឱ្យឃើញថា មាន សូនីតា ពិតជាក្លាហាន និងធ្វើបានយ៉ាងល្អជាមួយឈុតឆាកសម្តែងជាមួយសត្វពស់ ប៉ុន្តែក្រឡេកទៅមើលក្រោយឆាកវិញ មាន សូនីតា មិនក្លាហានប៉ុន្មានទេ នាងមានអារម្មណ៍ខ្លាច និងញញើតខ្លាំង ប៉ុន្តែដើម្បីបានរូបភាពល្អៗ និងស្រស់ស្អាត នាងទ្រាំថតរហូតបានសម្រេច ។  មាន សូនីតា ថែមទាំងបាននិយាយថា […]

រាជនីក្រមា មាន សូនីតា « ខ្ញុំអាយុច្រើនហើយទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយចុះសម្រាប់ការប្រកួតសម្រស់ » 

រាជនីក្រមា មាន សូនីតា បានប្រកាសជំហរជាថ្មីរបស់ខ្លួនថា នាងមិនមានគម្រោងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយវិញ ។  ថ្វីដ្បិតតែមានវ័យច្រើនបន្តិចក្តីតារាសម្តែង មាន សូនីតា ដែលត្រូវមហាជនដាក់រហ័សនាមថារាជនីក្រមានោះ នៅតែមានរូបសម្រស់ស្រស់សោភា និងគួរជាទីគយគន់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាងកាន់តែល្បីរន្ទឺខ្លាំងនៅក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យមហាជនជាច្រើនបានសំណូមពរឱ្យនាង​ ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ជាក់ស្តែងនៅពេលដែលចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីបង្ហាញមុខ ND ថ្មីរបស់កម្មវិធី Miss Cosmo Cambodia កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា តារាស្រីរូបនេះនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនោះហើយ ។ ទោះជាយ៉ាងនេះក្តីកញ្ញា មាន សូនីតា បានបញ្ជាក់ច្បាស់ៗថា […]

ក្តីស្រមៃរបស់រាជនីក្រមា មាន សូនីតា ក្លាយជាការពិតពេល«ក្រមា»ខ្មែរ បានចុះ​ក្នុងបញ្ជីតំណាងបេតិក​ភណ្ឌវប្បធម៌អរូបី​នៃមនុ​ស្ស​ជាតិ

ទីបំផុតក្តីស្រមៃធំ និងការតស៊ូរបស់ រាជនីក្រមា មាន សូនីតា បានក្លាយទៅជាការពិតហើយ បន្ទាប់ពី ក្រមាខ្មែរត្រូវបានអង្គការយូណេស្កូអនុម័តយល់ព្រមចុះ «ក្រមា » ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ ភ្លាមៗនោះកញ្ញា មាន សូនីតា បានរៀបរាប់ទាំងក្តីរំភើបនៅលើហ្វេសប៊ុករបស់ខ្លួនថា «  នាងខ្ញុំ មាន សូនីតា ( រាជនីក្រមា )ពិតជាមានសេចក្ដីសោមនស្សឥតឧប​មាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ […]

ភ័យផង ញ័រជើងផង មាន សូនីតា ថតវិដេអូផ្សព្វផ្សាយពិធីបុណ្យអុំទូកយ៉ាងអស្ចារ្យ !

ដើម្បីចូលរួមផ្សព្វផ្សាយពីពិធីបុណ្យអុំទូកប្រពៃណីខ្មែរ តារាសម្តែងដ៏មានប្រជាប្រិយភាព មាន សូនីតា បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិតវិដេអូដ៏អស្ចារ្យ មើលហើយឡើងព្រឺសប្បុរស សូម្បីតែរូបនាងផ្ទាល់ក៏ភ័យ និងញ័រជើងដែរនៅពេលដែលថតវិដេអូនោះ ។ មាន សូនីតា ជាតារាស្រីដ៏មានប្រជាប្រិយដែលពូកែនៅក្នុងរកខនសិបប្លែកៗ ដើម្បីថតជូនមហាជនទស្សនា ជាក់ស្តែងកៀកថ្ងៃបុណ្យអុំទូកហើយ នាងបានផលិតវិដេអូខ្លីមួយដ៏គ្រោះថ្នាក់ ទាក់ទងទៅនិងការផ្សព្វផ្សាយពិធីបុណ្យអុំទូក ។  កញ្ញា មាន សូនីតា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា « ញ័រជើង ហើយក៏ជាប្លង់មួយដែលពិបាកថតជាងគេ តែយ៉ាងណាយើងក៏ធ្វើបានជោយគជ័យ […]

វ័យ ៣៤ ឆ្នាំ តារាសម្តែង មាន សូនីតា ត្រូវការស្មាបង្អែកដ៏រឹងមាំ ! 

មកទល់ពេលនេះតារាសម្តែង មាន សូនីតា នៅតែពុំទាន់ដឹកដៃគូស្នេហ៍ខ្លួនចូលរោងការទៀត រហូតចុងក្រោយនេះនាងបានពោលពាក្យមួយឃ្លាថាយ៉ាងកំសត់ថា « ត្រូវការស្មាបង្អែកដ៏រឹងមាំ »

តារាសម្តែង មាន សូនីតា បាននាំក្រមា ខ្មែរ ឡើងដល់ឆាកអន្តរជាតិនៅទីក្រុង កាន តាមក្តីស្រមៃ ! 

ស្របពេលសិល្បករល្បីៗជាច្រើនបានមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងទីក្រុង កាន តារាសម្តែង មាន សូនីតា ក៏មានវត្តមាននៅទីនោះផងដែរ ដោយនាងបាននាំក្រមា ខ្មែរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិ ។  ក្តីស្រមៃធំរបស់តារាសម្តែង មាន សូនីតា បានក្លាយទៅជាការពិតហើយ បន្ទាប់ពីនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅទីក្រុង កាន ដោយបាន នាំក្រមា ខ្មែរ ទៅបង្អូតភ្នែកមហាជននៅលើឆាកអន្តរជាតិ ។ ស្ថិតក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះ កញ្ញា មាន សូនីតា ពិតជាស្រស់ស្អាតខ្លាំង និងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន […]

ឃើញមិត្តភក្តិស្និទ្ធស្នាលរាប់អានជាង ១០ ឆ្នាំ រៀបការមានស្វាមី ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការដែរ ! 

ការពិត មាន សូនីតា និង តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាមិត្តភក្តិស្និទ្ធស្នាលនិងគ្នាជាង ១០ ឆ្នាំមកហើយ ហើយពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន រៀបការមានស្វាមីហើយ ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការឆាប់ៗដែរ បន្ទាប់ពីទទួលស្គាល់ពីចំណងស្នេហ៍ខ្លួនជាមួយបុរសម្នាក់ ។  ជួបជាមួយកញ្ញា មាន សូនីតា នៅក្នុងពិធីមង្គលការរបស់តារាសម្តែង ហ៊ិន […]