តារាចម្រៀង Amie កូនស្រីលោក ខាន់ ជេមស៌ កំពុងធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីបានចេញបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ជាពិសេសថ្មីៗនេះមានក្រុមចម្រៀងនៅប្រទេស ជប៉ុន បានយកបទចម្រៀង « ហាម Sad » របស់នាង ទៅ Cover យ៉ាងពិរោះ ។ តាមរយៈវិដេអូនេះ ក្រុមចម្រៀងជនជាតិ ជប៉ុន មួយក្រុមបានយកបទចម្រៀងរបស់កញ្ញា Amie ដែលមានចំណងជើងថា « ហាម Sad » ទៅ Cover យ៉ាងពិរោះ ។ វិដេអូនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ ពេលនេះកេរ្តិ័ឈ្មោះកញ្ញា Amie កាន់តែល្បីសុះសាយទាំងក្នុងនិងក្រៅប្រទេស ឆាប់ៗខាងមុខនេះ នាងត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនបន្ថែមទៀតទៅតាមការសំណូមពររបស់អ្នកគាំទ្រ ។ […]
Tag: Amie
ឃើញសមិទ្ធផលកូនស្រីផ្ទុះ MM Views តារាចម្រៀង ខាន់ ជេមស៌ចេញសារថ្លែងអំណរគុណដល់អ្នកគាំទ្រ !
មួយរយៈពេលចុងក្រោយនេះបទចម្រៀងរបស់តារាចម្រៀងវ័យក្មេងកញ្ញា Amie ដែលកូនស្រីរបស់តារាចម្រៀងលោក ខាន់ ជេមស៌ ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន ជាក់ស្តែងវិដេអូដែលនាងបង្ហោះគឺមានចំនួន MM Views តែម្តង ដែលនេះជាសមិទ្ធផលធំមួយដែលធ្វើឱ្យលោក ខាន់ ជេមស៌ ជាឪពុក សប្បាយចិត្ត និងបានផ្ញើសារថ្លែងអំណរគុណដល់អ្នកគាំទ្រ ។ តារាចម្រៀងលោក ខាន់ ជេមស៌ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ អមដោយក្តីរំភើបចិត្តថា « Wow! វីដេអូមួយៗ Views 1M ៗ តែម្ដង កូនពិតជាធ្វើបានល្អណាស់ ប៉ា ពិតជាសប្បាយចិត្តនិងមានមោទនភាពបំផុតដែលកូនស្រីចេះស្ដាប់តាមគន្លងធម៌និងដំបូន្មានរបស់ ប៉ាម៉ាក់ »។ […]

