កម្ពុជា ត្រូវបានជ្រើសរើសជាគោលដៅទេសចរណ៍ឈានមុខគេក្នុងទ្វីបអាស៊ី ផ្នែកវប្បធម៌ និងយុវជន ឆ្នាំ២០២៣

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Cultural Destination 2023) និងគោលដៅទេសចរណ៍យុវជន​ឈាន​មុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Youth Travel Destination 2023) តាម​រយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រៀបចំដោយក្រុមហ៊ុន […]

ទេសចរណ៍បែបសាសនា ជាចលករដ៏សំខាន់ក្នុងការនាំអ្នកទេសចរមកតំបន់អង្គរ

នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ផ្នែកបដិសណ្ឋាកិច្ច នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែតុលា កឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋខ្មែរយើងមកពីបណ្តារាជធានី ខេត្ត ក្រុង ស្រុក ប្រមាណជាង ២១ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេសផងនេះ បានធ្វើដំណើរចូលមកខេត្តសៀមរាប […]

បណ្ឌិតសភាចារ្យ សុខ ទូច ប្រគល់សៀវភៅ ស្តីពី «អ៊ែបទេសចរណ៍កម្ពុជា» ដល់រដ្ឋមន្ត្រីទេសចរណ៍

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិតបានជូនសៀវភៅ ស្តីពី «អ៊ែបទេសចរណ៍កម្ពុជា» ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី។ សៀវភៅនេះមានកម្រាស់៨៨៨ទំព័រ បើយើងបញ្ចូលរូបភាពទៀតគឺមានកម្រាស់រហូតដល់១៨០០ទំព័រ ដែលក្នុងនោះមានជាង១ម៉ឺនរូបភាព។ ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមរាជបណ្ឌិត្យសភាកម្ពុជាគ្រោងនឹងបោះពុម្ពផ្សាយជា៥ភាសាគឺ ភាសាខ្មែរ, អង់គ្លេស, ចិន,បារាំង […]

ភ្ជុំបិណ្ឌ ៣ថ្ងៃ! ភ្ញៀវទេសចរដើរកម្សាន្តជិត ២លាននាក់ ខណៈទេសចរបរទេសកើន ៩០ភាគរយ

ក្រសួងទេសចរណ៍ បានឲ្យដឹងពីស្ថានភាពទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និង ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ១. […]

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ចិន គឺជាទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា

ក្រសួងទេសចរណ៍បានកំពុងរៀបចំដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្នូលមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្នុងនោះប្រទេសចិនគឺជាទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ខណៈដែលក្រុងស៊ិនជិនមានប្រជាជនរហូតដល់ទៅប្រមាណ ៧០លាននាក់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយគណៈប្រតិភូមកពីក្រុងស៊ិនជិន ប្រទេសចិន កាលពីពេលថ្មីៗនេះ។ គួរឲ្យដឹងថា មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥%នៃទេសចរ […]

ប្រតិភូក្រុងស៊ិនជិន ភ្ញាក់ផ្អើលក្នុងពេលស្នាក់នៅកម្ពុជា ដែលខុសទាំងស្រុងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន

គណៈប្រតិភូមកពីក្រុងស៊ិនជិន ប្រទេសចិន ដឹកនាំដោយ លោក WANG Shi ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រុងស៊ិនជិន បានចូលជួបឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ លោក WANG Shi បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចលើកនេះ ពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ចាប់តាំងពីព្រលានយន្តហោះ និងក្នុងរយៈពេលនៃការស្នាក់នៅកម្ពុជា និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ខុសទាំងស្រុងពីអ្វីដែលបានលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ លោក […]

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ស្នើទូតអាមេរិកជួយជំរុញភ្ញៀវទេសចរអាមេរិកមកទស្សនាកម្ពុជា

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោល​ដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅ កាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេស​វិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ […]

អង្គការយូណេស្កូ សិក្សាលទ្ធភាពចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam […]

កម្ពុជា-ជប៉ុន នឹងរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាញរំហូរភ្ញៀវទេសចរ

ក្រសួងទេសចរណ៍ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រចាំកម្ពុជា បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាកទាញរំហូរភ្ញៀវទេសចរទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត

ត្រៀមផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍នៅប្រាសាទអង្គរវត្ត ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញានេះ

Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ សូមបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះជាការជូនដំណឹងរបស់ក្រសួងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញានេះ៕

5
Promotion